ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាចម្រៀង និងតារាសម្តែងបែបកំប្លែង ដែលត្រូវបានគេស្គាល់ ហៅក្រៅថាកំប៉ោយ ចៅតា កំពុងតែសម្រាកព្យាបាល ជំងឺដ៏សាហាវ ត្រូវផ្លាស់ប្តូរឈាមជារៀងរាល់ថ្ងៃ ខណៈពេលដែលស្ថានភាពជំងឺកំពុងធ្ងន់ធ្ងរ គ្មានប្រាក់សម្រាប់ព្យាបាល។

ក្រោយពីទទួលបានដំណឹង ក៏ដូចជាបានដឹងពីហេតុផល នៃការធ្លាក់ខ្លួនឈឺរបស់លោកមក បានធ្វើឲ្យអ្នកគាំទ្រ និងមិត្តរួមសិល្បៈមានអារម្មណ៍ថាក្តុកក្តួលនៅក្នុងចិត្តជាខ្លាំង ព្រោះមិននឹកស្មានថាលោកធ្ងាក់ខ្លួនឈឺធ្ងន់បែបនេះសោះ។ ស្របពេលជាមួយគ្នានេះ ពួកគេពិតជាមិនមើលនឹងភ្នែកនោះទេ ដោយម្នាក់ៗបានចុះទៅសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនសម្រាប់ព្យាបាលដល់លោកផងដែរ។

ជាក់ស្តែងកាលពីពេលម្សិលមិញនេះ តារាពហុជំនាញដែលតែងតែជួយដល់លោកក្នុងរឿងនេះ បានបង្ហើបនូវវីដេអូដ៏ខ្លី ដែលអាចធ្វើឲ្យអ្នកទស្សនាក្តុកក្តួលបាន ព្រោះថាលោកបានដឹងខ្លួនហើយ ក៏ប៉ុន្តែមិនអាចនិយាយបាននោះទេ មានតែការខំប្រឹងញញឹមទៅកាន់អ្នកទស្សនាវីដេអូមួយនេះប៉ុណ្ណោះ។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រពិតជាអាណិតដល់លោកយ៉ាងខ្លាំង ដែលត្រឹមមួយរយៈពេលដ៏ខ្លី ស្រាប់តែជួបជាមួយជំងឺបែបនេះ ទាំងដែលគ្មានប្រាក់សម្រាប់ទុកព្យាបាល៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

កំប៉ោយ ចៅតា
កំប៉ោយ ចៅតា
កំប៉ោយ ចៅតា
កំប៉ោយ ចៅតា
កំប៉ោយ ចៅតា
កំប៉ោយ ចៅតា ធ្លាក់ខ្លួនឈឺ
កំប៉ោយ ចៅតា ធ្លាក់ខ្លួនឈឺ
កំប៉ោយ ចៅតា ខំប្រឹងញញឺម
កំប៉ោយ ចៅតា ខំប្រឹងញញឺម
កំប៉ោយ ចៅតា ខំប្រឹងញញឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]