ភ្នំពេញ៖ តារាប្រុសស្រីប្តីប្រពន្ធវ័យក្មេង លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានមហាជនចាត់ទុកថា ជាគូស្វាមីភរិយាដ៏គួរឲ្យស្រលាញ់បំផុត ព្រោះអ្នកទាំងពីរតែងតែបង្ហាញពី ក្តីស្រលាញ់ និងភាពផ្អែមល្ហែម ការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកគ្មានចន្លោះឡើយ រហូតថែមទាំងធ្វើឲ្យមហាជនជាច្រើន លួចច្រណែននឹងជីវិតគូដែលពោរពេញ ទៅដោយសុភមង្គលរបស់អ្នកទាំងពីរថែមទៀតផង។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ទន្ទឹមនឹងភាពល្អស្អាតរបស់តារាប្តីប្រពន្ធវ័យក្មេងមួយគូនេះ មហាជនមួយចំនួនក៏ប្រហែលជាមិនបានដឹងទេថា នៅពីក្រោយភាពល្អឆើត និងជីវិតមានបានរបស់ពួកគេ គឺយ៉ាងណានោះទេ។ 

ជាក់ស្ដែង កាលពីថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ក៏បានបង្ហោះចែកចាយរូបភាពពីសកម្មភាព ដំណើរកម្សាន្តមួយរបស់អ្នកទាំងពីរ នៅឯក្រៅប្រទេស (ដើរលេងផង និងទិញឥវ៉ាន់ផង) លើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ក្រោយបានឃើញសកម្មភាពមួយចំនួន (ដូចជា ញ៉ាំអាហារនៅចិញ្ចើមផ្លូវជាដើម) ជាមួយនឹងសាររៀបរាប់យ៉ាងចាក់ដោតចិត្ត។   

អ្នកទាំងពីរបានសរសេរថា «ជីវិតពិត មើលទៅគ្រប់រូបភាពទាំងអស់របស់ខ្ញុំគឺល្អណាស់មែនអត់...? ចា៎ ទាំងនេះគឺជាអ្វីដែលនៅខាងក្រោយរូបភាពស្អាតៗរបស់ពួកខ្ញុំ។ ជីវិតមនុស្សយើងកើតមកគឺខុសៗគ្នា... មិនសូវមានទ្រព្យអស្ចារ្យ តែមានសេក្តីសុខខ្លាំងៗសប្បាយ រីករាយនូវអ្វីដែលខ្ញុំមាន មិនពឹងផ្អែកទៅលើអ្នកណា នេះជាអ្វីដែលខ្ញុំចង់បាន... » 

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ទស្សនារូបភាពខាងក្រោម៖ 

លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ
លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ
លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ
លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ
លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ
លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ
លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ
លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ
លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ
លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ