ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា បងស្រី ដេននី ក្វាន់ អ្នកនាងចោម ច័ន្ទ ទទួលបានប្រជាប្រិយភាព និងអ្នកគាំទ្រច្រើនមិនចាញ់តារាល្បីប៉ុន្មានទេ តាមរយៈការបញ្ចេញនូវជីវិតឯកជន ដ៏សម្បូរបែប និងស្ទាយ៍តែងខ្លួនប្លែកៗគួរឲ្យចាប់អារម្មណ៍របស់នាង។

ដោយសារតែរូបសម្រស់ ក៏ដូចជាប្រជាប្រិយភាពរបស់ បងស្រីរបស់តារាស្រីរូបនេះ បានធ្វើឲ្យផលិតករជាច្រើនមិនថាក្នុងស្រុក និងក្រៅស្រុក បានហៅនាងទៅថតស្ពតជាបន្តបន្ទាប់ រីឯសម្រស់របស់នាងវិញក៏កាន់តែស្អាតប្លែក ដូចតុក្កតាគួរឲ្យចាប់អារម្មណ៍។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងក៏បានបង្ហាញនូវបន្ទប់គេង របស់ខ្លួន នៅក្នុងផ្ទះដីធំស្កឹមស្កៃនៅក្នុងទីក្រុងភ្នំពេញ ខណៈពេលដែលនាងក៏មានផ្ទះស្អាតៗបែបនេះជាច្រើនកន្លែង។ នៅក្នុងនោះដែរ គេក៏បានចាប់អារម្មណ៍ ទៅលើការរៀបចំបន្ទប់គេង របស់នាង ដែលពិតជាស្រស់ប្រណីតខ្លាំង ជាមួយនឹងគ្រឿងសង្ហារឹមស្អាតៗ បំពាក់នឹងភ្លើងពណ៌យ៉ាងទាក់ទាញ គួរឲ្យចង់គេង។

ក្រោយពីបានឃើញ ការរៀបចំបន្ទប់គេងរបស់នាងបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនក៏បានសរសើរដល់នាង ដែលមិនត្រឹមតែមានសម្រស់ស្អាតប៉ុណ្ណោះទេ តែបើរឿងរៀបចំទុកដាក់វិញ ក៏មិនណយដែរ៕

សូមទស្សនារូបភាព បន្ទប់គេងរបស់នាង ខាងក្រោមនេះ៖ 

អ្នកនាងចោម ច័ន្ទ
អ្នកនាងចោម ច័ន្ទ
អ្នកនាងចោម ច័ន្ទ
អ្នកនាងចោម ច័ន្ទ
បន្ទប់គេងរបស់ ចោម ច័ន្ទ
បន្ទប់គេងរបស់ ចោម ច័ន្ទ
បន្ទប់គេងរបស់ ចោម ច័ន្ទ
បន្ទប់គេងរបស់ ចោម ច័ន្ទ
បន្ទប់គេងរបស់ ចោម ច័ន្ទ
បន្ទប់គេងរបស់ ចោម ច័ន្ទ
បន្ទប់គេងរបស់ ចោម ច័ន្ទ
បន្ទប់គេងរបស់ ចោម ច័ន្ទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចោម ច័ន្ទ