ភ្នំពេញ៖ អ្នកនាង សុគន្ធ នីសា តារាចម្រៀងដ៏ល្បីមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍រួចមក ឃើញថាពោរពេញដោយសុភមង្គលមែនទែននៅក្នុងគ្រួសារ ហើយកេរ្តិ៍ឈ្មោះអ្នកនាងក្នុងវិថីសិល្បៈក៏នៅតែមានទីផ្សារខ្ពស់ ដោយគេសង្កេតឃើញថា អ្នកនាងតែងមានវត្តមានក្នុងកម្មវិធីប្រគំតន្ត្រី និងចេញបទចម្រៀងថ្មីៗជាហូរហែស្ទើរតែគ្មានពេលសម្រាក។

អ្នកនាង ​សុគន្ធ និសា
អ្នកនាង ​សុគន្ធ និសា និងស្វាមី

ថ្មីៗនេះផងដែរ អ្នកនាង សុគន្ធ នីសា ក៏បានចេញនូវវីដេអូបទចម្រៀងថ្មីជាផ្លូវការ មានចំណងជើងថា «គេម្នាក់នោះលែងដូចមុន» មកអង្រួនដួងចិត្តមិត្តៗយុវវ័យ ជាមួយនឹងអត្ថន័យបទចម្រៀងពិតជាមានន័យ និងចាក់ចោតមែនទែនក្នុងអារម្មណ៍អ្នកស្តាប់ ជាពិសេស គឺសំនៀងដ៏ពីរោះពូកែតម្អូញតម្អែរបស់អ្នកនាងតែម្តង។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងកាន់តែរំភើបនោះ នៅក្នុងវីដេអូចម្រៀងថ្មីរបស់អ្នកនាង នីសា ក៏បានរំលេចនូវឈុតឆាកទម្រង់បែបល្ខោនខ្មែរផងដែរ ដែលទំនងជាល្ខោនខោលខ្មែរសហសម័យ ព្រោះល្ខោនខោលមានតែតួសម្តែងជាប្រុសសុទ្ធប៉ុណ្ណោះ ខណៈក៏មានមតិខ្លះថាជាទម្រង់របាំព្រះរាជទ្រព្យ (ពោលគឺ ល្ខោនខោលអាចលាយនឹងរបាំព្រះរាជទ្រព្យ) ។

តែទោះបីជាយ៉ាងណាក៏ដោយ ក៏ទាំងនេះបានសបង្ហាញពីការឱ្យតម្លៃនៃសិល្បៈល្ខោន/របាំបុរាណខ្មែរ និងជាការបើកបង្ហាញចែករំលែកដល់អ្នកទស្សនា ទាំងក្នុងនិងក្រៅប្រទេស ឱ្យបានជ្រួតជ្រាបពីល្ខោនខ្មែរទាំងនេះផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖

អ្នកនាង សុគន្ធ ​និសា
ល្ខោនខោលក្នុងវីដេអូចម្រៀង
ល្ខោនខោលក្នុងវីដេអូចម្រៀង
ល្ខោនខោលក្នុងវីដេអូចម្រៀង
ល្ខោនខោលក្នុងវីដេអូចម្រៀង
ល្ខោនខោលក្នុងវីដេអូចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា