ភ្នំពេញ៖ បើទោះបីជា ចាប់តាំងពីរៀបការមក តារាចម្រៀងស្រីសម្លេងស្រទន់ សុគន្ធ និសា បានទុករឿងរ៉ាវក្នុងរង្វង់គ្រួសារជារឿងឯកជនយ៉ាងណាក្តី ប៉ុន្តែដោយតាមរយៈការបង្ហោះសារ ក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់នាងកន្លងមក បានឲ្យឃើញពីសុភមង្គលគ្រួសារ យ៉ាងពេញទំហឹងរវាងអ្នកទាំងពីរ ដោយស្វាមីក៏យល់ពីចិត្តភរិយា រីឯភរិយាក៏យល់ពីចិត្តស្វាមី ជាមួយនឹងស្នាដៃជាមេផ្ទះដ៏គំរូ ចងជាប់ចិត្តស្វាមី មិនសរសើរមិនបានផងដែរ។

ជាការពិតណាស់ អាចនិយាយបានថា គូស្វាមីភរិយាមួយគូនេះ សុទ្ធសឹងតែជាធ្វើការ មានការងាររវល់ដូចគ្នា មិនសូវជាមានពេលវេលាក្បែរគ្នាប៉ុន្មានឡើយ។ ប៉ុន្តែបើទោះបីជារវល់ខ្លាំងយ៉ាងណាក្តី គេក៏សង្កេតឃើញថាតារាស្រីសុគន្ធ និសា នៅតែឆ្លៀតពេលធ្វើជាភរិយាគំរូ ពោលគឺនាងតែងតែដើរផ្សារ ទិញគ្រឿងទេសបន្លែសាច់ផ្សេងៗ សម្រាប់ធ្វើម្ហូបទុកឲ្យស្វាមីរបស់នាងជានិច្ច មិនខុសពីប្តីប្រពន្ធទូទៅឡើយ។

យ៉ាងណាមិញ ទង្វើរបស់តារាស្រីរូបនេះ បានធ្វើឲ្យមហាជនជាច្រើនកើតសរសើរ ពីជីវិតគ្រួសារបែបចាស់ទុំរបស់នាង ដែលមិនសូវបង្ហាញឲ្យអ្នកផងដឹងឮដូចគូស្នេហ៍ដទៃ ប៉ុន្តែមានសេចក្តីសុខ និងសុភមង្គលគួរឲ្យច្រណែន៕  

សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា ដើរផ្សារទិញម្ហូប
សុគន្ធ និសា ភរិយាគំរូ
សុគន្ធ និសា ភរិយាគំរូ
សុគន្ធ និសា ភរិយាគំរូ
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា