ភ្នំពេញ៖ កាលពីយប់មិញ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយឃើញមានការបង្ហោះចេញពីគណនីហ្វេសប៊ុក ផ្លូវការ របស់តារាចម្រៀង និង សម្ដែង អ្នកនាង ឆៃ លីដាឡែន ពីរឿងទុក្ខសោក ដែលនាង បានបាត់បង់ លោកប៉ា ជាទីស្រលាញ់។

ក្នុងនោះ តារាស្រី ដ៏មានប្រជាប្រិយភាពលើភាពស៊ិចស៊ីរូបនេះ ក៏បានបញ្ចេញសារដ៏ខ្លីមួយ ដែលបានធ្វើឲ្យមហាជនអាណិតដល់រូបនាង យ៉ាងខ្លាំងថា ៖«ប៉ា ខ្ញុំ តែងតែមានប៉ាជាកំលាំងចិត្តរបស់កូន ហេតុអីប៉ាទៅចោលកូនអញ្ចឹង ប៉ាហេតុអីប៉ាទៅចោលម៉ាក់អញ្ចឹង ប៉ាតស៊ូជាមួយម៉ាក់ដើម្បីកូនៗយូរមកហើយហេតុអីប៉ាមិនព្រមនៅជាមួយម៉ាក់ដើម្បីអោយកូនបានមើលថែវិញ ពេលនេះប៉ាទៅចោលកូនហើយ ប៉ាទៅដោយមិនត្រឡប់មកវិញទេ សុំឲ្យវិញ្ញាណក្ខន្ធ ប៉ាទៅកាន់សុគតិភព »។ បន្ទាប់ពីឃើញសារយ៉ាងសោកសៅបែបនេះ អ្នកគាំទ្រក៏បានចូលរួមសោកស្តាយដល់ នាង និងគ្រួសារផងដែរ។

គួរបញ្ជាក់ផងដែរថា លោកប៉ា របស់នាង បានគាំងបេះដូងស្លាប់ភ្លាមៗតែម្តង កាលពីយប់មិញ ដែលធ្វើឲ្យគ្រួសារ សឹងមិនជឿនឹងភ្នែកថា បាត់បង់ប៉ាភ្លាមៗ ក្នុងពេលមិនដល់ប៉ុន្មាននាទីផង៕

អ្នកនាង ឆៃ លីដាឡែន
អ្នកនាង ឆៃ លីដាឡែន
អ្នកនាង ឆៃ លីដាឡែន
អ្នកនាង ឆៃ លីដាឡែន
អ្នកនាង ឆៃ លីដាឡែន
ឪពុក អ្នកនាង ឆៃ លីដាឡែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន