អាយុជ្រេក៏ ឆៃ លីដាឡែន នៅតែខ្ញង់ស្អាតដដែល

//s9.kh1.co/bb/bba4f8adc9b48c9ed4feffdf4b560ebc70726de5.jpeg
តារា & កម្សាន្ដ

 ១៩-កុម្ភៈ-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ខ្ចីចាស់កាន់តែហឹរ វ័យជ្រេបន្តិចមែន តែអ្នកនាង ឆៃ លីដាឡែន នៅតែមានសម្រស់ក្មេងជាងវ័យ មានភាពទាក់ទាញដដែល។

ភ្នំពេញ៖ បើនិយាយដល់តារាចម្រៀង និងតារាសម្ដែងស្រីជើងចាស់ អ្នកនាង ឆៃ លីដាឡែន ទោះចូលសិល្បៈច្រើនឆ្នាំក៏ពិតមែន តែតារារូបនេះនៅតែទទួលបានប្រជាប្រិយភាព មានមហាជនចូលចិត្តស្រលាញ់ច្រើនដដែល។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននាងកាន់តែទទួលបានឧកាសការងារថតរឿងច្រើនមិនចាញ់ពេលមុនៗប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើករឡេកមើលជីវិតឯកជន គេឃើញអ្នកនាង ឆៃ លីដាឡែន ប្រើជីវិតរស់នៅយ៉ាងហ៊ឺហារតែម្ដង។ ក្នុងនោះដែរ បើក្រឡេកទៅមើលសម្រស់តារាស្រីរូបនេះ ឃើញថាស្រស់ស្អាត មានមន្តស្នេហ៍មិនចាញ់ពេលនៅក្រមុំប៉ុន្មានឡើយ។

ជាក់ស្ដែង ថ្មីៗនេះគេចាប់អារម្មណ៍ឃើញថា អ្នកនាង ឆៃ លីដាឡែន បានប្រារព្ធធ្វើពិធីខួបកំណើតយ៉ាងអធិកអធម អញ្ជើញសិល្បករ សិល្បការិនីល្បីៗជាច្រើនចូលរួម។ ទន្ទឹមនឹងធ្វើពិធីខួបកំណើត អ្នកម្ដាយសម័យថ្មីរូបនេះ បានតុបតែងខ្លួនបែបឃ្យូតៗឈុតខ្លីពណ៌ស មើលទៅស្រស់សោភា លេចធ្លោគួរឲ្យទាក់ទាញខ្លាំង។ ជាមួយគ្នានេះដែរ ទោះវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែពេលតែងខ្លួនអីចឹងទៅឃើញថាក្មេងមិនចាញ់យុវវ័យជំនាន់ក្រោយឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ឆៃ លីដាឡែន 
អ្នកនាង ឆៃ លីដាឡែន 
អ្នកនាង ឆៃ លីដាឡែន 
អ្នកនាង ឆៃ លីដាឡែន 
អ្នកនាង ឆៃ លីដាឡែន 
អ្នកនាង ឆៃ លីដាឡែន 
អ្នកនាង ឆៃ លីដាឡែន 
អ្នកនាង ឆៃ លីដាឡែន 
អ្នកនាង ឆៃ លីដាឡែន 
អ្នកនាង ឆៃ លីដាឡែន 
អ្នកនាង ឆៃ លីដាឡែន 
អ្នកនាង ឆៃ លីដាឡែន 
អ្នកនាង ឆៃ លីដាឡែន 
អ្នកនាង ឆៃ លីដាឡែន 
ឆៃ លីដាឡែន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T