ភ្នំពេញ៖ សុភមង្គលនៅក្នុងគ្រួសាររបស់ តារាចម្រៀងដ៏មានប្រជាប្រិយភាពលោកកែវ វាសនា ត្រូវបានអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ក្រោយឃើញអ្នកទាំង២តែងតែបង្ហាញភាពផ្ហែមល្ហែម ភាពកក់ក្តៅ និងការមើលថែ ពីគ្នាទៅវិញទៅមក ទោះបីជាបច្ចុប្បន្ននេះពួកគេមាន កូន២រួចមកហើយយ៉ាងណាក្តី។

ដូចកាលពីម្សិលមិញនេះ តារាប្រុសរូបនេះបានឆ្លៀតពេលទំនេរពីការងារ មកដល់ផ្ទះធ្វើខួបកំណើតឲ្យកូនប្រុសជាទីស្រលាញ់របស់ខ្លួនក្នុងវ័យ២ឆ្នាំទាំងយប់ ដោយក្នុងនោះលោកបានធ្វើឡើង ជាមួយនឹងនំខេកមួយយ៉ាងសាមញ្ញ ក៏ប៉ុន្តែមើលទៅពិតជាមានក្តីសុខខ្លាំងតែម្តង។

រាល់រូបភាពទាំងអស់បានបង្ហាញពីសុភមង្គល យ៉ាងគួរឲ្យសរសើររវាងគ្រួសារតារាមួយនេះ ដែលមនុស្សជាច្រើនចង់បាន មិនត្រឹមតែប៉ុណ្ណោះក្រោមរូបភាពដ៏សែនផ្អែមល្ហែមមួយនេះ ភរិយារបស់តារាចម្រៀងរូបនេះក៏បានបន្ថែមថា៖«ថ្ងៃនេះកូនហ្វូបាន ២ខួបហើយ រីករាយថ្ងៃកំណើតកូនប្រុស ស្រលាញ់គ្រួសារមួយនេះណាស់ សំខាន់ប្តីប្រាប់ថារាល់ថ្ងៃគាត់ស្រលាញ់ប្រពន្ធកូនស្មើជីវិត សម្តីដ៍មានក្តីសុខរបស់ខ្ញុំ »។

សារដ៏ខ្លីមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ស្របពេលដែលមានអ្នកលេងបណ្តាញសង្គមជាច្រើន បានជូនពរពួកគេឲ្យកាន់តែមានសុភមង្គលនឹងគ្នាកាន់តែខ្លាំងឡើង៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

កែវ វាសនា
កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
កែវ វាសនា ធ្វើខួបកំណើតឲ្យកូនប្រុស
កែវ វាសនា ធ្វើខួបកំណើតឲ្យកូនប្រុស
កែវ វាសនា ធ្វើខួបកំណើតឲ្យកូនប្រុស
កែវ វាសនា ធ្វើខួបកំណើតឲ្យកូនប្រុស
កែវ វាសនា ធ្វើខួបកំណើតឲ្យកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា