ភ្នំពេញ៖ តារាសម្តែងនិយមលេងខ្លួនបែបស៊ិចស៊ី កញ្ញាដេននីក្វាន់ បានផ្លាស់ប្តូរជីវិតរបស់ខ្លួនទាំងស្រុង ក្រោយការងាររកស៊ីរបស់ខ្លួន កាន់តែកាក់កបខ្លាំងគួរឲ្យ​កត់សម្គាល់ រីឯជីវិតក៏កាន់តែមានភាពហាយសូរកាន់តែខ្លាំងឡើង។

ចំណែកឯរបស់របរប្រើប្រាស់របស់នាង ក៏សុទ្ធតែថ្លៃៗ មានឡានទំនើបៗជិះ និងរស់នៅក្នុងទ្រនំយ៉ាងល្អ មិនត្រឹមតែប៉ុណ្ណោះជារឿយៗ នាងតែងតែ នាំខ្លួនឯងដើរលេងកម្សាន្ត ទិញរបស់មានតម្លៃជាច្រើន ដូចជាគ្រឿងអលង្ការម៉ូតថ្មីៗ ដើម្បីជាការលួងចិត្ត និងធ្វើឲ្យខ្លួនឯងសប្បាយចិត្ត។

ដូចកាលពីពេលម្សិលមិញនេះ តារាស្រីរូបនេះបានបង្ហាញខ្លួន ជាមួយនឹងថវិកាទាំងបាច់នៅក្នុងហាងពេជ្រមួយកន្លែង ដើម្បីធ្វើការទិញចិញ្ចៀនដែលមានតម្លៃជាង៥ម៉ឺនដុល្លារ រីឯនាឡិកាដៃជិត៣ម៉ឺនដុល្លារ ដែលមានដាំត្បូងជាច្រើនគ្រាប់ យ៉ាងចែងចាំង។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើល ដោយមិននឹកស្មានថា តារារូបនេះសុខចិត្តចំណាយលុយរាប់ម៉ឺនដុល្លារបែបនេះ ដើម្បីធ្វើឲ្យខ្លួនឯងសប្បាយចិត្ត បន្ទាប់ពីធ្វើការងារហត់ជារៀងរាល់ថ្ងៃ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ដេននីក្វាន់ ដើរទិញពេជ្រ
ដេននីក្វាន់ ដើរទិញពេជ្រ
ដេននីក្វាន់ ដើរទិញពេជ្រ
ដេននីក្វាន់ ដើរទិញពេជ្រ
ចិញ្ចៀន និងនាឡិកាដែលនាងទិញ
ចិញ្ចៀន និងនាឡិកាដែលនាងទិញ
ចិញ្ចៀនពេជ្ររបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់