ម្យ៉ាងម្នាក់! គេបង្អួតគ្រឿងពេជ្រ ដេននី ក្វាន់ បង្អួតមាសពាក់ជ្រែកខ្លួន

//s9.kh1.co/c5/c5f2a0a2a4c3e0fd609bfe59a6f870f7736b4f9d.jpeg
តារា & កម្សាន្ដ

 ១៣-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

អតីតតារាស្រីអ្នកនាង ដេននី ក្វាន់ មិនសូវបង្អួតគ្រឿងពេជ្រទេ តែនាងនិយមពាក់មាសជ្រែកខ្លួន។

ភ្នំពេញ៖ អាចនិយាយបានថា អតីតតារាស្រីអ្នកនាង ដេននី ក្វាន់ ផ្អាកការងារសិល្បៈអស់ជាច្រើនឆ្នាំ ងាកទៅបង្កើតមុខជំនួញផ្ទាល់ខ្លួនកំពុងទទួលបានភាពជោគជ័យខ្លាំង។ ជាពិសេស មួយរយៈចុងក្រោយនេះ នាងកាន់តែមានជីវភាពល្អប្រសើរជាងមុន រហូតសាងសង់ផ្ទះយ៉ាងស្កឹមស្កៃ ហើយមានរថយន្តទំនើបៗជិះផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គេក៏ឧស្សាហ៍ឃើញអ្នកនាង ដេននី ក្វាន់ ទិញសម្ភារៈប្រើប្រាស់មានម៉ាកល្បីៗមានតម្លៃថ្លៃ និងទិញគ្រឿងអលង្កាប្រណីតៗទៀតផង។ មិនតែប៉ុណ្ណោះ គេឃើញតារារូបនេះក៏និយមដើរកម្សាន្តលំហែកាយក្រៅប្រទេសជាញឹកញាប់។

ជាក់ស្ដែង បើក្រឡេកទៅមើលរូបភាពថ្មីជាច្រើនសន្លឹករបស់អ្នកនាង ដេននី ក្វាន់ គេឃើញនាងបង្ហាញគ្រឿងអលង្កាច្នៃពីមាសពាក់ឡើងជ្រែកខ្លួន។ មួយវិញទៀត គ្រឿងឈុតមាសដែលនាងពាក់ មានទាំងស្នៀតសក់ ក្រវិល ខ្សែក ខ្សែដៃ និងចិញ្ជៀន ហើយបើគិតជាលុយមិនក្រោមខ្ទង់ម៉ឺឡើយ បើលេងឈុតធំម្លឹងៗនោះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ដេននី ក្វាន់
អ្នកនាង ដេននី ក្វាន់
អ្នកនាង ដេននី ក្វាន់
អ្នកនាង ដេននី ក្វាន់
អ្នកនាង ដេននី ក្វាន់
អ្នកនាង ដេននី ក្វាន់
អ្នកនាង ដេននី ក្វាន់
អ្នកនាង ដេននី ក្វាន់
អ្នកនាង ដេននី ក្វាន់
អ្នកនាង ដេននី ក្វាន់
អ្នកនាង ដេននី ក្វាន់
អ្នកនាង ដេននី ក្វាន់
អ្នកនាង ដេននី ក្វាន់
អ្នកនាង ដេននី ក្វាន់
ដេននី ក្វាន់
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T