ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាស្រី អ្នកនាង ទូច ស្រីល័ក្ខ គឺជាតារាស្រីមួយដួង ដែលមានអត្តចរិតពូកែលេងសើចច្រើន និងជាពិសេស តែងតែធ្វើឲ្យមនុស្សនៅជុំវិញខ្លួននាង តែងតែមានស្នាមញញឹមជានិច្ចផងដែរ។

ជាក់ស្ដែង ស្រាប់តែកាលពីពេលថ្មីៗនេះ តារាពហុជំនាញ អ្នកនាង ទូច ស្រីល័ក្ខ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបនាងបានហ៊ានបើកបង្ហាញពីជំងឺដ៏កាចសាហាវមួយ ដែលរូបនាងបានលាក់ទុកជាយូរមកហើយ ដោយក្នុងនោះដែរតារាស្រីរូបនេះបានសរសេររៀបរាប់ថា « ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំកាន់ពិបាក ជំងឺបាក់ទឹកចិត្តវាកាន់តែធ្វើឲ្យខ្ញុំពិបាកទៅៗ អ្នកគេមើលមកខ្ញុំថាខ្ញុំសប្បាយតែពេលខ្លះលួចយំក្នុងចិត្ត ស្អែកខ្ញុំត្រូវជួបលោកពេទ្យខាងផ្លូវចិត្ត សង្ឃឹមថាខ្ញុំនឹងប្រសើរឡើងបន្ទាប់ពីជួបគាត់ហើយ»។

ទន្ទឹមជាមួយគ្នានេះដែរ ស្របពេលកន្លងមកនេះ អ្នកនាង ទូច ស្រីល័ក្ខ ក៏តែងតែបានបង្ហោះជាសារ និងជាពិសេសបាននិពន្ធជាបទចម្រៀង ដើម្បីជាការលើកទឹកចិត្តដល់អ្នកដែលមានជំងឺបាក់ទឹកចិត្ត ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ បែរជានាងត្រូវជួបប្រទះជំងឺមួយនេះខ្លួនឯង ទៅវិញទាល់សោះ។

យ៉ាងណាមិញ ក្នុងនោះដែរ ក៏មានមហាជន និងមិត្តសិល្បៈមួយចំនួនក៏បានលើកទឹកចិត្ត និងផ្ដល់ជាកម្លាំងចិត្តដល់តារាស្រីរូបនេះ ជាច្រើនផងដែរ៕ 

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
សារ ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ