ភ្នំពេញ៖ តារាសម្តែងកូនមួយ ដ៏មានសម្រស់ស្រស់ស្អាតអ្នកនាងកែវ ស្រីនាង បានធ្វើពិធីខួបកំណើតឲ្យកូនស្រីជាទីស្រលាញ់របស់ខ្លួន កាលពីយប់មិញនេះ ក្នុងទិដ្ឋភាពពោរពេញដោយភាពសប្បាយរីករាយ និងមានសុភមង្គលយ៉ាងខ្លាំង។

ជាក់ស្តែង ការរៀបចំកម្មវិធីនេះឡើង តារារូបនេះ ក៏បានធ្វើឡើងយ៉ាងសាមញ្ញ និងមានការចូលរួមពីតារាល្បីៗប៉ុន្មាននាក់ ដែលធ្វើឲ្យកម្មវិធីកាន់តែមានភាពរីករាយជាងមុនទៅទៀត មិនត្រឹមតែប៉ុណ្ណោះតារាដែលបានចូលរួមនោះ សុទ្ធតែជាអ្នកស្និទ្នស្នាលនឹងគ្នាខ្លាំង។

ទន្ទឹមនឹងនេះផងដែរ កូនស្រីជាទីស្រលាញ់របស់នាង បានលេងខ្លួនយ៉ាងស្រស់សោភា នៅក្នុងឈុតសម្លៀកបំពាក់ពណ៌ស យ៉ាងគួរឲ្យស្រលាញ់បំផុត។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ កូនស្រីតារារូបនេះក៏បានទទួលបាននូវកាដូ ដ៏មានតម្លៃ គឺខ្សែ.ក មួយខ្សែដ៏ស្រស់ស្អាត ធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នា ចូលរួមជូនពរកូនស្រីដ៏ស្រស់ស្អាតរបស់នាង នៅក្នុងថ្ងៃកំណើត តាមរយបណ្តាញសង្គមហ្វេសប៊ុកជាច្រើនផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖ 

កែវ ស្រីនាង
ទិដ្ឋភាពថ្ងៃកំណើតកូនស្រី កែវ ស្រីនាង
ទិដ្ឋភាពថ្ងៃកំណើតកូនស្រី កែវ ស្រីនាង
ទិដ្ឋភាពថ្ងៃកំណើតកូនស្រី កែវ ស្រីនាង
ទិដ្ឋភាពថ្ងៃកំណើតកូនស្រី កែវ ស្រីនាង
ទិដ្ឋភាពថ្ងៃកំណើតកូនស្រី កែវ ស្រីនាង
ទិដ្ឋភាពថ្ងៃកំណើតកូនស្រី កែវ ស្រីនាង
ទិដ្ឋភាពថ្ងៃកំណើតកូនស្រី កែវ ស្រីនាង
ទិដ្ឋភាពថ្ងៃកំណើតកូនស្រី កែវ ស្រីនាង
ទិដ្ឋភាពថ្ងៃកំណើតកូនស្រី កែវ ស្រីនាង
ទិដ្ឋភាពថ្ងៃកំណើតកូនស្រី កែវ ស្រីនាង
កូនស្រី កែវ ស្រីនាង ទទួលបានកាដូ
កូនស្រី កែវ ស្រីនាង ទទួលបានកាដូ
កូនស្រី កែវ ស្រីនាង ទទួលបានកាដូ
កូនស្រី កែវ ស្រីនាង ទទួលបានកាដូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង