ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាពហុជំនាញលោក ម៉ាដូណា និងគូស្នេហ៍លោកហេង បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងក្តុកក្តួលនៅក្នុងចិត្ត ក្រោយអ្នកទាំងពីរមានរឿងរ៉ាវ ទាស់គ្នា រហូតដល់ថ្នាក់ចែកផ្លូវគ្នា។

ជាមួយគ្នានេះដែរ គូស្នេហ៍របស់តារាពហុជំនាញរូបនេះ ក៏បានបង្ហោះវីដេអូដ៏កម្សត់ទាំងទឹកភ្នែកហូរហាម ក្នុងការរៀបរាប់ពីក្តីស្រលាញ់ និងអនុស្សាវរីយ៍ក៏កម្សត់កម្រជាមួយគ្នា ដឹកដៃគ្នាដើរផ្លូវស្នេហាមួយនេះ អស់រយៈពេលជាច្រើនឆ្នាំ ទោះបីជាមានពាក្យរិះគន់មិនសមរម្យយ៉ាងណាក្តី។ មិនត្រឹមតែប៉ុណ្ណោះ ការបែកបាក់រស់គូស្នេហ៍មួយគូនេះ ក៏បានធ្វើឲ្យមហាជនមានការងឿងឆ្ងល់ ថាមានរឿងអ្វីកើតឡើង ទើបដល់ថ្នាក់បែបនេះ។ 

គូស្នេហ៍ របស់ម៉ាដូណា

មិនទាន់បានប៉ុន្មានផង លោកម៉ាដូណា ក៏បានដាច់ចិត្តបង្ហោះវីដេអូមួយកាលពីប៉ុន្មានមុននេះ ជាមួយនឹងការរៀបរាប់ទាំងទឹកភ្នែក ថាលោកមិនធ្លាប់គិតថាមានអ្នកថ្មីអ្វីនោះទេ ហើយលោកតែងតែស្រលាញ់ ដៃគូស្នេហាជានិច្ច មិនចង់មានការបែកបាក់គ្នាយ៉ាងដូច្នោះនោះទេ។

ស្របពេលជាមួយគ្នានេះដែរ លោកក៏បានបន្ថែមយ៉ាងដូច្នោះថា៖«ពាក្យថាបែកនរណាដែលថាមិនឈឺចាប់ ព្រោះអ្វីៗវាកើតឡើងភ្លាមៗវាពិបាកធ្វើចិត្តណាស់ ខ្ញុំមិនចង់បង្ហាញវីដេអូមួយនេះទេ តែដោយសារការចោទរបស់អ្នកថា ខ្ញុំមានថ្មីបោះបង់អ្នកចោទខ្ញុំពិតជាមិនអាចទទួលពាក្យនេះបាឡើយ តែពេលនេះខ្ញុំត្រូវតែបកស្រាយ  ដើម្បីការពារកេរ្ត៍ឈ្មោះខ្ញុំព្រោះមានសារព័ត៌មាន នឹងមិត្តភ័ក្តដូច friend ក្នុងFacebook ជាច្រើនតែងតែចោទសួរខ្ញុំថា តើបងមានអ្នកទីបីបោះបង់ ហេង មែនអត់ សម្រាប់ខ្ញុំឆ្លើយថាអត់ ព្រោះខ្ញុំស្រលាញ់គាត់ខ្លាំងណាស់ខ្ញុំមិនអាចចោរគាត់ទេ ទោះខ្ញុំមិនបានឃើញការបង្ហោះរបស់គាត់ ដោយសារខ្ញុំបាន Block Facebook គាត់តែខ្ញុំត្រូវការពារខ្លួននឹងកេរ្ត៍ឈ្មោះចំពោះការចោទនេះ ណាមួយមិនចង់ឲ្យពុកម៉ែបងប្អូនមានការយល់ច្រឡំថាខ្ញុំបោះបង់គាត់ទៅមានអ្នកថ្មីឡើយ សង្ឃឹមថាអ្នកនឹងយល់នឹងឈប់បង្ហោះទៀតទៅព្រោះខ្ញុំឈឺចាប់ណាស់ ដោយក្តីករុណា សូមកុំខ្ពើមសំរាប់បុរសស្រលាញ់ភេទដូចគ្នា ជួយបើកចិត្តឲ្យទូលាយក្នុងសង្គមដល់តូចមួយនេះផង ជួយshares ឲ្យគាត់បានឃើញវីដេអូនេះផង »។

បន្ទាប់ពីបានឃើញបែបនេះ អ្នកគាំទ្រក៏បាននាំគ្នាសោកស្តាយ និងលើកទឹកចិត្តដល់លោកគ្រប់គ្នា ឲ្យកាត់ចិត្ត ក៏ដូចជាឲ្យលោកកាន់តែរឹងមាំកាន់តែខ្លាំងឡើង៕

ម៉ាដូណា និងគូស្នេហ៍លោកហេង
ម៉ាដូណា និងគូស្នេហ៍លោកហេង
ម៉ាដូណា និងគូស្នេហ៍លោកហេង
ម៉ាដូណា និងគូស្នេហ៍លោកហេង
ម៉ាដូណា
ម៉ាដូណា
ម៉ាដូណា
ម៉ាដូណា សម្រក់ទឹកភ្នែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា