ឃើញសើចសប្បាយ ពេលនេះ ម៉ាដូណា កាន់តែលំបាក មានជំ.ងឺថ្នាក់នេះផង

//s9.kh1.co/5c/5cccae06f7254ccafe094cc785312bc7315e357f.jpg
តារា & កម្សាន្ដ

 ១៥-កក្កដា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ឃើញសើចសប្បាយៗ ដើរលេងមិនសូវបង្ហាញអារម្មណ៍ស្មុគស្មាញដូចគេ តែការពិតតារាប្រុស ម៉ាដូណា មានជំ.ងឺរុំកោះថ្នាក់នេះផង

រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនមួយចំនួន ស្ទើរតែមិនជឿថា ជីវិតតារាប្រុស ម៉ាដូណា សព្វថ្ងៃកំពុងជួបទុ.ក្ខ ទោះល្បីថាជាប់បំណុលជាង ៦០ម៉ឺនដុល្លារ ហាងពេជ្រទើបបើកក៏ត្រូវរលំ និងត្រូវលក់ដី ផ្ទះ ខុនដូ បន្តបន្ទាប់ដើម្បីដោះបំណុល ព្រោះតែគេឯង តែងឃើញរូបលោកសើចសប្បាយ ហាក់មិនកើតទុក្ខសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ រូបលោក ទម្លាយអាការៈជំ.ងឺដែលទើបនឹងទៅពិនិត្យឃើញច្រើនមុខខ្លាំង ដែលត្រូវការទាំងពេលវេលា ថវិកា ដើម្បីព្យាបាលបន្តិចម្តងៗ ជាពិសេសគឺការធ្វើឲ្យផ្លូវចិត្តរីករាយនេះតែម្តង ដោយរូបលោកលើកឡើងថា ៖

នេះជាសំណេររបស់ខ្ញុំ ម៉ាដូណា ជិត1ឆ្នាំនេះដែលធ្វើអោយខ្ញុំមានក្តីទុកនឹងសម្ពាធខ្លាំងបំផុត រឿងទុកចិត្តមនុស្សខុសជាច្រើន បន្ទាប់ពីពិនិត្យពេទ្យហើយ អស់ពាក្យនិយាយ គុណនឹង២ បញ្ហាសតិអារម្មណ៍ បញ្ហាលើសជាតិស្ករ បញ្ហាលើសឈាម បញ្ហាលើសជាតិអាសុីត បញ្ហាខ្លាញ់ក្នុងឈាមលើស84 បញ្ហាខ្លាញ់ក្នុងបេះដួងលើស88 បញ្ហាមានសត្វល្អិតក្នុងឈាម បញ្ហាប្រម៉ាត់មានជាតិពុល អ្វីដែលទទួលអត់បានគឺបេះដួងរីក ត្រូវមកពេទ្យដាច់ខែនេះ ដើម្បីមកសំរាកជាច្រើនថ្ងៃ ព្យាបាលបេះដូងរីកនិងប្រម៉ាត់ អ្វីដែលធ្វើអារម្មណ៍ ពេលនេះកាត់បន្ថយខឹង សាច់នឹងបន្លែស្រស់ របស់ផ្អែម គ្រឿងស្រវឹង នឹងហាត់ប្រាណចូលស្ទីម៕

ម៉ាដូណា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាកំប្លែង ម៉ាដូណា
តារាកំប្លែង ម៉ាដូណា
តារាកំប្លែង ម៉ាដូណា
តារាកំប្លែង ម៉ាដូណា
រូបភាព
រូបភាព
ម៉ា ដូណា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T