ភ្នំពេញ៖ កម្មវិធីប្រលងបវរកញ្ញាចក្រវាល២០១៨ (Miss Universe 2018 ) នឹងចាប់ផ្តើមឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះហើយ នៅក្នុងនោះកញ្ញាឯកកម្ពុជា២០១៧ គឺកញ្ញា រឿន ស៊ីណាត វ័យ២១ឆ្នាំ នឹងក្លាយជាតំណាងឲ្យប្រទេសកម្ពុជា ក៏បានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួត ក្នុងកម្មវិធីដ៏ធំមួយនេះ ដើម្បីធ្វើការប្រកួតប្រជែង និងទទួលបានមកុដមានតម្លៃរាប់ម៉ឺនដុល្លារ មិនត្រឹមតែប៉ុណ្ណោះទាំងនេះ ក៏ជាមោទនភាពចំពោះប្រជាជនកម្ពុជាផងដែរ។

កញ្ញា រឿន ស៊ីណាត

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ម៉ូតសម្លៀកបំពាក់បវរកញ្ញាចក្រវាល ដែលត្រៀមប្រកួតនៅក្នុងថ្ងៃខាងមុខនេះ ត្រូវបានបញ្ចេញជាសាធារណៈហើយ ដែលមានដូចជាមកុដក្បាលនាគ និងគ្រឿងតុបតែងលម្អជាច្រើនទៀត ដែលនឹងដាក់ទៅត្រៀមប្រកួតនៅលើទឹកដីប្រទេសថៃ។

ទន្ទឹមនឹងនេះ គ្រាន់តែឈុតសម្លៀកបំពាក់មួយនេះបានបញ្ចេញភ្លាម ក៏មានបណ្តាមហាជនជាច្រើនក៏បានធ្វើការកោតសរសើរយ៉ាងអស់ពីចិត្ត នៅពេលដែលឃើញឈុតមួយនេះ ពិតជាមានភាពលេចធ្លោខ្លាំង មិនថាគ្រឿងលម្អនោះទេ រីឯមកុដវិញក៏កាន់តែចាប់អារម្មណ៍កាន់តែខ្លាំងឡើងថែមទៀត។ 

ឈុតគ្រឿងលម្អ របស់បរវរកញ្ញាចក្រវាឡ

តែក្រោយពីបានឃើញលទ្ធផលសម្រេចនៃការធ្វើគ្រឿងលម្អទាំងនេះ ប្រិយមិត្តក៏ដូចជាកូនខ្មែរខ្លះពិតមិនទាន់ដឹងទេថា ឈុតមួយនេះទម្រាំតែច្នៃ និងធ្វើវាឡើងទទួលបានភាពស្រស់ស្អាតបែបនេះ គឺមានផលលំបាកបែបណានោះទេ។ ជាមួយគ្នានេះដែរ អ្នកនាង ស្រីមុំ ដែលជាអ្នកគ្រប់គ្រងទូទៅនៅក្នុងហាងកាត់ដេរ ក៏បានបង្ហើបពីផលលំបាក និងចំណុចខ្លះដែលទាក់ទងទៅនឹងការច្នៃម៉ូតសម្លៀកបំពាក់ដ៏ប្រណីតមួយនេះឡើង។

អ្នកនាង ស្រីមុំ

មុននឹងចូលទៅកាន់ចំណុចនៃការធ្វើវាឡើង អ្នកនាងក៏បានប្រាប់មកកាន់ខ្មែរឡូត ទាក់ទងនឹងអត្ថន័យនៃសម្លៀកបំពាក់មួយនេះជាមុនសិន។ ដោយក្នុងនោះឈុតព្រះរាជាណាចក្រអច្ឆរិយនេះ គឺមានន័យយ៉ាងដូច្នោះថា៖

«ព្រះរាជាណាចក្រកម្ពុជា ជាព្រះរាជាណាចក្រដ៏សម្បូរបែប នៃតំបន់អាស៊ីអាគ្នេយ៍ ទឹកដីនេះបានផ្តើមចេញពីក្សត្រីអំបូរនាគដំបួងបង្អស់ ដែលបានសោយរាជ្យនៅលើទឹកដីសុវណ្ណាភូមិនេះក្នុងស.ត ទី១។

លីវយី ឫលោកមាបានអភិសេក ជាមួយនឹងព្រះថោង ដូចនេះហើយប្រទេសកម្ពុជាក៏បានចាប់ផ្តើមមានសន្តិវង្ស ឬរាជវង្សដំបូងក្នុងរជ្ជកាលព្រះអង្គ បានកើតនូវទំនៀមទម្លាប់ ប្រពៃណី សាសនា ភាសា អ្នកប្រាជ្ញាអក្សរសាស្រ្ត និងគោរពលិទ្ធិមាតាប្រជាធិតេយ្យមកមេជាធំ។

សង្គមខ្មែរសម័យនោះបានផ្តល់ជាគម្រូល្អៗដល់មហាក្សត្រជំនាន់ក្រោយៗបានកសាងនូវវប្បធម៌ អរិយធម៌ សំណង់ ស្ថាបត្យកម្មល្បីៗ អស្ចារ្យជាច្រើន ស្ទើរពាសពេញដែនដីសុវណ្ណនេះ ដោយសារកេរដំណែលទាំងនេះ ធ្វើឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជា និងជាមោទនភាពមួយដ៏សាកសមបំផុត ដែលទទួលបាននូវនាមថា «ព្រះរាជាណាចក្រអច្ឆរិយ»។

តែបើងាកមកមើល និងដឹងពីអត្ថន័យរួមនៃគ្រឿងលម្អកាយ ដែលពួកគេបានធ្វើអស់រយៈពេលជាច្រើនខែនោះគឺ មានអត្ថន័យយ៉ាងដូច្នោះថា៖

«ម្កុជក្បាំងនាគ» ជានិម្មិតរូបនៃភាពត្រជាក់ត្រជុំ ទម្រង់សម្លៀកបំពាក់តាមបែបសម័យកណ្តាល ស.តទី១៥ដល់១៨ ផែនទីដែលមានទម្រង់ពណ៌ទង់នៃព្រះរាជាណាចក្រកម្ពុជា អមនឹងចម្លាក់អង្គរ តំណាងឲ្យជាតិ សាសនា ព្រះមហាក្រត្ស និងអរិយធម៌ដល់កំពូលនៃស្ថាបត្យកម្មខ្មែរ នាអតីតកាល។

ស្បៃវែងដណ្តប់កាយ ជាទង់ខ្មែរ អមដោយទេពរក្សាគ្រិះនគរជាប់ នៃជាយស្បៃ បង្ហាញឲ្យឃើញដល់កូនខ្មែរគ្រប់ៗរូបចេះស្រលាញ់ ចេញថែរក្សា រាល់អ្វីដែលជាសម្បត្តិនៃជនរួមជាតិ»។ 

គ្រឿងលម្អរបស់បរវរកញ្ញា
គ្រឿងលម្អរបស់បវរកញ្ញា

បន្ទាប់ពីបានដឹងពីអត្ថន័យ នៃសម្លៀកបំពាក់ក៏ដូចជាគ្រឿងលម្អ សម្រាប់ការចូលរូមឮ Universe 2018 ដោយកូនខ្មែរកញ្ញា រឿន ស៊ីណាត រួចមក ខ្មែរឡូត នឹងបង្វែរអារម្មណ៍ប្រិយមិត្ត ទៅតាមដាន និងដឹងពីផលលំបាកនៃការធ្វើសម្លៀកបំពាក់មួយនេះឡើង។

ដោយក្នុងនោះអ្នកនាង ស្រីមុំ បានរៀបរាប់យ៉ាងដូច្នោះថា ការធ្វើម៉ូតនេះឡើង គឺប្រើប្រាស់ពេលវេលានៅក្នុងការស្រាវជ្រាវយ៉ាងម៉ត់ចត់ និងធ្វើវាឡើងគឺយូររហូតដល់ ២ ខែជាងឯណោះ។បន្ទាប់ពីស្រាវជ្រាវរួចពួកគេក៏បាន ធ្វើមកុដនិងគ្រឿងលម្អផ្សេងៗ ដែលគ្រឿងទាំងនេះ បានច្នៃឡើងពី «ខ្មុក»ទាំងអស់ ដូច្នោះហើយទើបធ្វើឲ្យគ្រឿងទាំងនេះមានគុណភាពល្អជាងមុន។

ចំណែកឯការ ធ្វើវាឡើងវិញគឺត្រូវប្រើប្រាស់មនុស្សច្រើននាក់ ដើម្បីធ្វើការជាក្រុម ដែលមានការបែកចែកគ្នាទៅតាមជំនាញរៀងៗខ្លួន ទើបធ្វើឲ្យការច្នៃនៃម៉ូតសម្លៀកបំពាក់បរវរកញ្ញាកម្ពុជាយើង មានភាពស្រស់ស្អាត និងទាក់ទាញ ទោះបីជាមិនទាន់បានគ្រងនៅលើខ្លួនយ៉ាងណាក្តី។

គ្រឿងលម្អរបស់បរវរកញ្ញា
គ្រឿងលម្អរបស់បរវរកញ្ញា
គ្រឿងលម្អរបស់បរវរកញ្ញា
គ្រឿងលម្អរបស់បរវរកញ្ញា

តែអ្វីដែលកាន់តែគួរឲ្យពិសេស និងចង់ដឹងជាងនេះនោះគឺ គ្រឿងទាំងនេះបានច្នៃឡើងអស់តម្លៃជាង ៣០០០ដុល្លារឯណោះ ទាំងនេះគឺជាអ្វីដែលអ្នកនាង ស្រីមុំ បានប្រាប់មកកាន់ក្រុមការងារ ខ្មែរឡូត។

តាមរយៈការបកស្រាយខាងលើនេះបានឲ្យដឹងថា ទម្រាំតែបានមួយឈុតនេះ ពួកគេបាននាំគ្នាធ្វើយ៉ាងអស់ពីសមត្ថភាព ដូច្នោះពួកគេក៏ចង់ឲ្យកូនខ្មែរទាំងអស់ជួយគាំទ្រអ្វីដែលជារបស់ជាតិខ្មែរ និងជួយគាំទ្របវរកញ្ញាប្រទេសកម្ពុជា កញ្ញារឿន ស៊ីណាត ដែលត្រៀមខ្លួនទៅប្រកួតនៅលើទឹកដីប្រទេសថៃ ខាងមុខនេះហើយ។

លើសពីនេះ យើងក៏ចង់លើកទឹកចិត្តទៅដល់កូនខ្មែរ ដែលជាអ្នកស្នេហាវិស័យបុរាណ និងជួយលើកតម្កើង ដល់វប្បធម៌របស់ប្រទេសយើង ឲ្យកាន់តែរីកចម្រើន៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]