(ភ្នំពេញ)៖ ទោះបីជាតារាភេទទី៣ក្តី តែកញ្ញា យេយេ ហាក់មានទីផ្សារសិល្បៈមមាញឹកខ្លាំង ស្ទើរតែរកពេលទំនេរគ្មានព្រោះបច្ចុប្បន្នមហាជន ក៏ដូចជាទស្សនិកជនមិនមានការរើងអើងភេទី៣ឡើយ។ យេយេ បានលេចវត្តមានស្ទើរគ្រប់កម្មវិធីកំសាន្តទៅហើយ ក្នុងបណ្តាស្ថានីយទូរទស្សន៍នានា តែយ៉ាងណាថ្មីៗនេះ នាងប្រាប់ថា បម្រុងនឹងផ្អាកពីវិស័យសម្តែងភាពយន្តមួយរយៈ ព្រោះខ្លាចគ្មានពេលគ្រប់គ្រាន់ឱ្យគេ ដោយសារមមាញឹកនឹងថតកម្មវិធីកំសាន្តច្រើនពេក។

កញ្ញា យេយេ បានថ្លែងប្រាប់តាមរយៈការសាកសួរជាមួយក្រុមការងារ Khmer Talking យ៉ាងដូច្នេះថា «បច្ចុប្បន្ននាងមានភាពមមាញឹកយ៉ាងខ្លាំង ទាំងការថតកម្មវិធី និងការត្រៀមកម្មវិធីកំសាន្តនានា ព្រោះជិតដល់បុណ្យ Halloween។ កម្មវិធីទាំងអស់នោះ មិនមានចុះកុងត្រានោះទេ បើនិយាយឱ្យចំគឺខាងណា ត្រូវការហៅសម្តែង គឺទៅតែម្តង»។

ទោះមានការមមាញឹកយ៉ាងនេះក្តី តែតារាភេទទី៣រូបនេះ ហាក់មិនរុញរាក្នុងការស្វះស្វែងរកលុយនោះទេ ដោយនាងមានគម្រោងបង្កើតកម្មវិធីថ្មីៗពីរ ដើម្បីបម្រើចំណីចក្ខុទស្សនិកជន ខណៈកម្មវិធីនេះ ប្រហែលជាដាក់ក្នុងស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៩ ហើយនាងប្រាប់ថា នាងធានាថាកម្មវិធីនោះ នឹងប្លែកអារម្មណ៍ ព្រមទាំងល្អមើល សម្រាប់ទស្សនិកជន។

កញ្ញា យេយេ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកំពុងមានស្ថានីយទូរទស្សន៍ទាក់ទងមកថតរឿងពីរ ប៉ុន្តែមិនទាន់ត្រូវរ៉ូវគ្នា ព្រោះនាងបម្រុងនឹងផ្អាកការសម្តែងភាពយន្តមួយរយៈ ដោយសារទទួលកម្មវិធីកំសាន្តពេញអស់ហើយ ខ្លាចគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការថតភាពយន្ត ដែលនាំឱ្យស្ទះដល់ការងារ។ ដោយឡែក ក្រៅពីការងារសិល្បៈមានការមមាញឹកហើយនោះ តារាស្រីមាឌធំរូបនេះ បានបង្ហើបថា ខ្លួនក៏មានគម្រោងប្រកបអាជីវកម្មមួយផងដែរ គឺបើកភោជនីយដ្ឋាន ប៉ុន្តែបច្ចុប្បន្ននៅកើបលុយសិល្បៈសិន ដើម្បីសន្សំទុកធ្វើដើមទុនរកស៊ី។

ជាចុងក្រោយ កញ្ញា យេយេ បានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ទស្សនិកជន ដែលបានគាំទ្រនាង ដោយមិនប្រកាន់ថានាង ជាភេទទី៣។ អ្វីដែលសំខាន់ គឺនាងអគុណដល់អ្នកគ្រប់គ្រងកម្មវិធីផ្សេងៗ ដែលបានផ្តល់ឱកាសឱ្យនាងចូលរួមក្នុងាការងារសិល្បៈ ហើយនាងសង្ឃឹមថា ទស្សនិកជននឹងគាំទ្រនាងបន្តទៀត៕

យេយេ
យេយេ
យេយេ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យេយេ