ភ្នំពេញ៖ សន្ទុះនៃប្រជាប្រិយភាពរបស់តារាសម្តែងកញ្ញាដួង ម៉ានិច កាន់តែខ្លាំងឡើង ក្រោយបានសម្តែងរឿងភាគខ្មែរល្បីៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះ នាងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រ តាមរយៈការសម្តែងរឿង«ភ្លើង»

យ៉ាងណាមិញ ក្រោយពីសាងប្រជាប្រិយភាពបានយ៉ាងខ្លាំង តារាស្រីរូបនេះក៏មានផលិតករជាច្រើនបានចូលរួមហៅនាង ទៅថតរឿងថ្មីៗជាច្រើន រហូតរវល់សឹងតែរកពេលសម្រាកមិនចង់បាន ទាំងនេះហើយក៏ដោយសារតែសមត្ថភាព និងទេពកោសល្យដ៏ល្អរបស់នាង។

ជាក់ស្តែង កាលពីម្សិលមិញនេះទោះបីជានាងមានភាពមមាញឹកខ្លាំងបែបណាក្តី ក៏តារាស្រីរូបនេះមិនភ្លេចថ្ងៃពិសេសប្អូនប្រុសរបស់ខ្លួននោះទេ ដោយក្នុងនោះនាងក៏បានធ្វើការ Surprise ជាមួយនឹងនំខេក ធ្វើឲ្យប្អូនប្រុសរំភើបចិត្តយ៉ាងខ្លាំង។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ តារារូបនេះបានជូនកាដូមួយដ៏មានតម្លៃទៅកាន់ប្អូន ដែលនៅក្នុងនោះមានលុយដុល្លារជាច្រើនសន្លឹក បន្ទាបពីឃើញបែបនេះកាន់តែធ្វើឲ្យប្អូនប្រុសរបស់នាង កាន់តែរំភើបនៅក្នុងចិត្តកាន់តែខ្លាំងឡើងថែមទៀត។

ទន្ទឹមនឹងនេះអ្នកគាំទ្រ មិនភ្លេចសរសើរដល់តារារូបនេះ ដែលទោះបីជារវល់ខ្លាំងបែបណាក្តី ក៏នៅតែឆ្លៀតពេលពិសេសសម្រាប់គ្រួសារ ជាពិសេសមិនភ្លេចថ្ងៃកំណើតប្អូនប្រុសជាទីស្រលាញ់៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖  

ដួង ម៉ានិច
ដួង ម៉ានិច Surprise ប្អូនប្រុស
ដួង ម៉ានិច Surprise ប្អូនប្រុស
ដួង ម៉ានិច Surprise ប្អូនប្រុស
ដួង ម៉ានិច Surprise ប្អូនប្រុស
ដួង ម៉ានិច Surprise ប្អូនប្រុស
ដួង ម៉ានិច Surprise ប្អូនប្រុស
ដួង ម៉ានិច Surprise ប្អូនប្រុស
កាដូដែលនាងឲ្យប្អូនប្រុស
កាដូដែលនាងឲ្យប្អូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច