ថៃ៖ ប្រាកដជាមានទស្សនិកជនមិនតិចនោះទេ ដែលបានស្គាល់ពីតារាចម្រៀងនិង កំប្លែងកញ្ញា ណាវីន ហៅអាជ្រុយ ជាក់ជាមិនខានតាមរយៈការសម្ដែង ក្នុងការបម្រើអារម្មណ៍របស់ ទស្សនិកជន នាពេលកន្លងមក ជាមួយនឹងទេពកោសល្យ ដ៏សម្បូរបែបរបស់នាង ។

តែអ្វីដែលធ្វើឲ្យទស្សនិកជនជាច្រើន មានការចាប់អារម្មណ៍នោះ គឺការបាត់មុខរបស់តារាកំប្លែងរូបនេះយ៉ាងយូរ ។ ស្រាប់តែពេលនេះ លេចឮដំណឹងរបស់យ៉ាងក្រៀមក្រំ ក្នុងស្ថានភាពជំងឺ ដ៏ធ្ងន់ធ្ងរ របស់កញ្ញា ណាវី ហៅអាជ្រុយ

ជាក់ស្ដែងពេលនេះដោយនាង និងក្រុមគ្រួសារមានការខ្វះខាត ខ្លាំងទើបដាច់ចិត្តរហូតលើកដៃប្រកាសសុំជំនួយពីសប្បុរសជន ក្នុងការព្យាបាលរបស់ខ្លួន ។ បើតាមការរៀបរាប់របស់មិត្តៗក្នុងសង្គមសិល្បៈ បានឲ្យដឹងថា នាងត្រូវការលុយ មួយចំនួនធំ ក្នុងប្ដូរក្រលៀនរបស់ខ្លួន ។ ដោយពេលកន្លងមក តារាចម្រៀងនិង កំប្លែង រូបនេះ បានលក់ ដីធ្លី ឡានជាដើម ក្នុងការព្យាបាលជំងឺ របស់នាង ។

គួររម្លឹកដែលថាតាំង ពីថ្ងៃដែលនាងបានធ្លាក់ខ្លូន ឈឺរហូតមកទល់ពេលនេះគឺតារាពហុជំនាញរូបនេះ ស្ថិតនៅក្នុងប្រទេសថៃ នៅឡើយទេ នឹងត្រៀមបញ្ចូន មកប្រទេស កម្ពុជា វិញនាពេលឆាប់ៗនេះ ៕

តោះដើម្បីជ្រាប់ច្បាស់ទៅទស្សនាទាំងអស់គ្នា៖

កញ្ញា ណាវី ហៅអាជ្រុយ
កញ្ញា ណាវី ហៅអាជ្រុយ
កញ្ញា ណាវី ហៅអាជ្រុយ
កញ្ញា ណាវី ហៅអាជ្រុយ
កញ្ញា ណាវី កំពុងសម្រាកព្យាបាល
កញ្ញា ណាវី កំពុងសម្រាកព្យាបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាវីន