ភ្នំពេញ៖ ក្រោយពីអ្នកនាង ទូច ស្រីល័ក្ខ បានងាកមកចាប់បន្ថែមលើវិស័យសិល្បៈ ខាងផ្នែកចម្រៀង Original Song លក្ខណៈជាក្រុម ឃើញថាមានការគាំទ្រខ្លាំងពីសំណាក់មិត្តយុវវ័យ ជាមួយនឹងបទចម្រៀងបែបអប់រំ និងពោរពេញដោយអត្ថន័យចាក់ដោតជាច្រើន។

ជាក់ស្ដែង ដូចជាបទ «ការលំបាកបង្រៀនយើងឲ្យចេះតស៊ូ» នេះជាដើម បានធ្វើឲ្យទស្សនិកជន មិនតិចនោះទេ ដែលធ្លាប់បានស្តាប់ និងស្គាល់បទនេះ បង្កប់ន័យបណ្ដុះគំនិតឲ្យមានកម្លាំងចិត្តរឹងមាំ តស៊ូនៅក្នុងឆាកជីវិត។ 

ជាពិសេស គេកត់សម្គាល់ឃើញថា នៅក្នុងក្រុមរបស់អ្នកនាង ទូច ស្រីល័ក្ខ ម្នាក់ៗសុទ្ធតែមានសមត្ថភាព ទាំងការតាក់តែងនិពន្ធ ទំនុកភ្លេង និងការច្រៀង បានយ៉ាងពីរោះរណ្ដំចិត្តផងដែរ។ 

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍នាពេលនេះវិញ កាលពីប៉ុន្មានម៉ោងមុននេះ មេក្រុមឆ្នើម ពោលគឺអ្នកនាង ទូច ស្រីល័ក្ខ ស្រាប់តែបានស៊ែរ (Share) វីដេអូ Troll មួយ ដែលកាលពីសមាជិកក្រុមរបស់អ្នកនាងម្នាក់ ធ្លាប់បានចូលរួមនៅក្នុងកម្មវិធីប្រលងចម្រៀងមួយ ប៉ុន្តែបែរជាទទួលបានលទ្ធផលយ៉ាងខកបំណង។

នៅក្នុងវីដេអូ Troll នោះផងដែរ ក៏បានធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើនផ្ទុះសំណើចមិនស្ទើរនោះទេ។ ដោយនៅក្នុងនោះអ្នកនាង ទូច ស្រីល័ក្ខ ក៏បានសរសេរសារខ្លីមួយដែរថា៖ «អី យ៉ូក លោក ជា សុភា តើ សមាជិកក្រុមរបស់ខ្ញុំ មើលតិចសិន ជាប់ ឬ មិនជាប់» ៕

តោះចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖  

អ្នកនាង ទូច ស្រីល័ក្ខ និងក្រុម​កម្សត់ល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ និងក្រុម​កម្សត់ល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ និងក្រុម​កម្សត់ល័ក្ខ
អ្នកនាង ទូច ស្រីល័ក្ខ និងក្រុម​កម្សត់ល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ