យោងទៅតាមប្រភពព័ត៌មានរបស់វៀតណាមបានឲ្យដឹងថា តារាម៉ូដែលវៀតណាមម្នាក់ ត្រូវបានគេផាកពិន័យ ពីបទគ្មានសីលធម៌ក្នុងការស្លៀកពាក់ ក្នុងអំឡុងពេលដើរម៉ូត កាលពីប៉ុន្មានអាទិត្យមុន។

យ៉ាងណាមិញ កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១២ តារាម៉ូដែល Vo Hoang Yen បានស្លៀកសំលៀកបំពាក់ រឹបរាងដែលនាងបានបញ្ចេញ ដើមទ្រូងនាងជាខ្លាំងក្នុង កម្មវិធីមួយដែលមានឈ្មោះថា “Passion and Convergence” ដែលបានប្រព្រឹត្ដិឡើងនូវ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។ បន្ទាប់ពីកម្មវិធីបានចប់ តារាម៉ូដែលអាយុ ២៤ឆ្នាំនេះ ត្រូវបានស្ថាប័នវប្បធម៌ កីឡានិងទេសចរណ៍ នៃទីក្រុងហូជីមិញ ផាកពិន័យក្នុងទឹកប្រាក់ ៣.៥លានដុង ស្មើរនឹង ១៦៧ ដុល្លារអាមេរិក។ សម្រាប់អ្នករៀបចំកម្មវិធីនេះ ក៏ត្រូវបានផាកពិន័យ ចំនួន ៧.៥លានដុង ឬ ៣៦០ ដុល្លារអាេមរិក។

សម្រាប់ច្បាប់នៅក្នុងប្រទេសវៀតណាម មិនអនុញ្ញាតឲ្យស្លៀកពាក់ ខ្វះសីលធម៌នោះទេ នោះមានន័យថា ស្លៀកពាក់សិចស៊ីលើសពីកម្រិតនៃការអនុញ្ញាត ដែលការផាកពិន័យគឺមានទឹកប្រាក់ ៣.៥លានដុង។ នេះមិនមែនជាតារាទីមួយដែលត្រូវបាន ស្ថាប័នវប្បធម៌ព្រមាន និងផាកពិន័យនោះទេ គឺមានតារាជាច្រើនអ្នកមកហើយ ដែលធ្លាប់បានទទួលរឿងបែបនេះ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះច្បាប់មួយនេះ?

សូមមើលរូបភាពរបស់តារាម៉ូដែល ដែលបញ្ចេញសាច់ដើមទ្រូង



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]