ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយទទួលបានដំណឹងថា ប្អូនស្រីជាទីស្រលាញ់របស់តារាសម្តែង និងជាពិធីករដ៏មានប្រជាប្រិយភាពលោក ប៉ែន ចំរុង ត្រូវជួបរឿងរន្ធត់នៅតាមផ្លូវធ្វើដំណើរ ទាំងកណ្តាលថ្ងៃ។

នៅក្នុងនោះដែរ គេត្រូវបានដឹងថាឡានរបស់ប្អូនស្រីលោក ត្រូវបានធ្វើដំណើរឡើងទៅលើភ្នំ ដោយមានការហូរសាំងចេញពីរថយន្ត តែព្រោះផ្លូវភ្នំពិបាកនឹងឡើង ទើបធ្វើឲ្យឡានមិនបានឈប់ មិនបានប៉ុន្មានផងឡានក៏ហុយផ្សែងខ្លាំង ដូច្នោះហើយទើបបណ្តាលឲ្យមានភ្លើងឆាបឆេះឡានមួយនេះ ខ្ទេចអស់គ្មានសល់យ៉ាងដូច្នោះ។

តែជាសំណាងល្អ មនុស្សដែលនៅក្នុងរថយន្ត បាននាំគ្នាលោតចុះពីលើនោះទាន់ពេល ទើបធ្វើឲ្យពួកគេបានរួចផុតពីហេតុការណ៍ដ៏រន្ធត់មួយនេះ យ៉ាងដូច្នោះ ។ ហើយគូដណ្តឹងប៉ែន ចំរុង ក៏ប្រាប់តាមរយៈហ្វេសប៊ុកដែរថា ប្អូនស្រីលោកប៉ែន ចំរុង មិនមានកើតអ្វីនោះទេ ផុតពីគ្រោះថ្នាក់ហើយ។

ក្រោយពីបានទទួលដំណឹងមួយនេះ ក្រុមគ្រួសារ ក៏មានការព្រួយបារម្ភ និងភ័យជំនួសអ្នកនៅកន្លែងកើតហេតុនេះ ដែលបានជួបរឿងដ៏គួរឲ្យភ័យខ្លាចបែបនេះ មិនត្រឹមតែប៉ុណ្ណោះហេតុការណ៍មួយនេះ ក៏អាចដាស់តឿនដល់ប្រិយមិត្ត នៅពេលធ្វើដំណើរទីឆ្ងាយៗបែបនេះ គួរតែពិនិត្យឲ្យបានល្អជាមុនសិន៕

ប្រភពវីដេអូ៖ Khmer Post

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប៉ែន ចំរុង
ប៉ែន ចំរុង
ប៉ែន ចំរុង និងប្អូនស្រី
ប្អូនស្រីប៉ែន ចំរុង
ឡានដែលបានឆេះ
ឡានដែលបានឆេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង