ភ្នំពេញ៖ និយាយពីឈ្មោះលោកមាស សាលី ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថា លោកគឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប តែមួយរយៈពេលចុងក្រោយនេះឃើញថា លោកក៏បានស្ងាត់មុខ ពីសង្គមសិល្បៈមួយរយៈ ដោយមានមុខជំនួញរកស៊ីផ្ទាល់ខ្លួន។

ជាក់ស្តែង កាលពីពេលថ្មីៗនេះតារារូបនេះក៏បានធ្វើឲ្យ មហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែលលោកបានបង្ហាញមុខជាមួយនឹងក្មេងប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ នៅក្នុងពិធីខួបកំណើតដែលពោរពេញដោយសុភមង្គល មិនត្រឹមតែប៉ុណ្ណោះនោះទេ លោកក៏បានបង្ហើបសារដ៏មានអត្ថន័យយ៉ាងដូច្នោះថា៖ «Happy birthday កូនសំលាញ់»។

សារដ៏ខ្លីមួយនេះ បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ព្រើតតែម្តង ដោយមិននឹកស្មានថា ស្ងាត់ពីសិល្បៈជាច្រើនឆ្នាំ លោកក៏មានកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ និងបង្ហាញមុខមាត់បែបនេះ នៅក្នុងបណ្តាញសង្គម។

តែទោះជាយ៉ាងណាក្តី ក៏នៅតែរង់ចាំចម្លើយពិតចេញពីមាត់របស់តារារូបនេះ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ ខ្មែរឡូត នឹងធ្វើការចុះផ្សាយជាបន្តទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

មាស សាលី
មាស សាលី
មាស សាលី
មាស សាលី
មាស សាលី និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សាលី