កំពង់ចាម ក្នុងចំណោមអ្នកទោស ឧក្រិដ្ឋ៣នាក់ដែលបាន ហែកគុករត់ចូលព្រៃ គេចខ្លួនបាត់ កាលពី វេលាម៉ោង ១១យប់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១២  រហូតមកដល់វេលាម៉ោង៨ និង១៥នាទីថ្ងៃទី៥ ខែមករាឆ្នាំ២០១៣នេះ សមត្ថកិច្ចនគរបាល បានចាប់ខ្លួនបានម្នាក់វិញហើយ នៅចំណុច ផ្សារស្ទឹង ស្ថិតក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុក ពញា ក្រែក ខេត្តកំពង់ចាម។

អ្នកទោសឧក្រិដ្ឋម្នាក់ ដែលនគរបាលស្រុកពញាក្រែក ចាប់បានមកវិញ មានឈ្មោះ ឌឿក តុង ភេទប្រុសអាយុ ៣៣ឆ្នាំ ត្រូវជាប់ពន្ធនាគារ ខេត្ត កំពង់ ចាម រយៈពេល៣៥ឆ្នាំ ពីបទរំលោភ .សម្លាប់ ។អធិការរងនគរបាល ស្រុក ពញាក្រែក លោក កែវ រ៉ាភី បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងថា ក្នុងប្រតិបត្តិការនេះ លោក បានទទួល បទ បញ្ជាពីលោក ឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាលខេត្ត ក៏ដូចជាលោក វរសេនីយ៍ឯក ជឹម សេង ហុង ស្នងការរង  ឲ្យដាក់កម្លាំងចាំឃ្លាំមើល អ្នកទោសឈ្មោះឌឿក តុង បន្ទាប់ពីថ្នាក់លើ បានតម្រុយថា អ្នកទោស រូបនេះ កំពុងស្ថិតនៅចំណុច កើតហេតុ ។

លោក អធិការរង បានបន្តទៀតថា ក្រោយពីទទួលបានបទបញ្ជា លោក អធិការនគរបាលស្រុកពញាក្រែក និងរូប លោក បានចាត់កម្លាំងនគរបាល ក្រោមឱវាទតាមប្រមាញ់។ រហូតដល់វេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃនេះខណៈ ដែលលោក និងកម្លាំង២នាក់ទៀត កំពុងអង្គុយក្នុងហាង កាហ្វេ ចាំឃ្លាំមើល ក៏ស្រាប់តែ ឃើញមុខសញ្ញា អ្នក ទោស ឌឿក តុង មុខពាក់ម៉ាស់ ដើរចូលទៅក្នុងផ្ទះលក់ខោអាវមួយកន្លែងក្នុងផ្សារស្ទឹង ឃើញដូច្នេះ លោក បាន ដើរចូលទៅដែរក្នុងឯកសណ្ឋានស៊ីវិល បន្ទាប់ពីពិនិត្យស្គាល់ច្បាស់ហើយ លោកក៏ចាប់ឈ្មោះ ឌឿក តុង នៅគ្រា នោះតែម្តង ។ហើយ បច្ចុប្បន្ន អ្នកទោស ឈ្មោះ ឌឿក តុង សមត្ថកិច្ចនគរបាលស្រុកពញាក្រែក បាននាំខ្លួនមក ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមហើយ ដើម្បី ចាត់ ការបន្ត៕   

Photo by DAP-News

Photo by DAP-News

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]