កាលពីពេលថ្មីៗនេះ មានអ្នកដំណើរម្នាក់នៅលើយន្ដហោះ ត្រូវបានគេបង្ក្រាបដោយការចាប់ចង និងរុំស្កត់ ដែលបុរសនេះធ្វើដំណើរពី Iceland ទៅ New York យោងទៅតាមព័ត៌មានរបស់ហាក់សិនប៉ុស្ដន៍។

យ៉ាងណាមិញ រូបភាពរបស់ដំណើរនេះ ដែលមិនមានអត្ដសញ្ញាណច្បាស់លាស់ ត្រូវបានគេយកទៅផ្សព្វផ្សាយដំបូងគេនៅលើ Facebook បន្ទាប់មកយកទៅចែកចាយនៅ ក្នុងគេហទំព័រមួយផ្សេងទៀតគឺ Reddit ដែលនៅក្នុងនោះ មានការបង្ហាញថា អ្នកធ្វើការនៅលើយន្ដហោះ បានធ្វើការបង្ក្រាបបុរសនេះ ដើម្បីការពារសុវត្ថិភាព ដល់អ្នកដំណើរផ្សេងទៀត នៅលើយន្ដហោះនេះ។ នៅក្នុងនោះផងដែរ ក៏មានមនុស្សជាច្រើនបាននិយាយថា នេះជាសកម្មភាពមិនសមរម្យដែល បានកើតមានឡើងលើអ្នកដំណើរលើយន្ដហោះ ដែលត្រូវគេចាប់ចងបែបនេះ។

ទោះជាយ៉ាងណា លោក Gudjon Arngrimsson ដែលជាអ្នកប្រធានផ្នែកគ្រប់គ្រងអ៊ែរឡាញនេះ បានធ្វើការបកស្រាយប្រាប់កាសែត Iceland ថា អ្នកដំណើរមួយរូបនេះ ត្រូវបានគេចាប់ចង និងបង្ក្រាបពីបុគ្គលិកដែលធ្វើការនៅលើនោះ រួមជាមួយនឹងការជួយពីអ្នកដំណើរផ្សេងទៀតផងដែរ។ សម្រាប់ហេតុផលដែលពួកគេធ្វើបែបនេះ ដោយសារតែបុរសនេះបង្កភាពចលាចល និងគ្រោះថ្នាក់ ដែលបូករួមនឹង បុរសនេះធ្វើការគំរាមគំហែងអ្នកដទៃផងដែរ។

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះរូបភាពនេះ?


កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]