ភ្នំពេញ៖ មកទល់នឹងពេលនេះដែរ កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោកThe Voice Kids រដូវកាលទី២ បានឈានមកកាន់វគ្គThe Battle ហើយ ដោយក្នុងក្រុមនីមួយៗសុទ្ធតែមានសមត្ថភាពខ្លាំង នៅក្នុងការបញ្ចេញសម្លេងកាលពីយប់មិញនេះ រហូតធ្វើឲ្យCoach ទាំង៣រូបពិតជាពិបាកនៅក្នុងការសម្រេចចិត្តជ្រើសយក។

ជាក់ស្តែង កាលពីយប់មិញ មហាជនជាច្រើនក៏បានចាប់អារម្មណ៍ទៅលើកូនក្រុម សុគន្ធកញ្ញា ទាំង៣ផ្ទាល់តែម្តង គឺប្អូនស្រីហ៊ី លាំងជីង ផាត រចនា និង រឹទ្ធ សូនីតា ដែលបានបកស្រាយនូវបទចម្រៀង ក្រោមចំណងជើងថា«ត្រូវស្រលាញ់មនុស្សដែលស្រលាញ់យើង» ដែលជាចម្រៀងCoach ជ្រើសឲ្យច្រៀងផ្ទាល់។

កូនក្រុមទាំង៣របស់កញ្ញា

នៅក្នុងនោះដែរ អ្នកទាំង៣បានបង្ហាញសមត្ថភាពបានយ៉ាងល្អ ការស្រែកច្រៀងលើកដាក់សម្លេងពិតជាពីរោះខ្លាំង គួរឲ្យចាប់អារម្មណ៍ សូម្បីតែការស្លៀកពាក់ក៏មើលទៅទាក់ទាញផងដែរ។ បន្ទាប់ពីបានស្តាប់នូវការបញ្ចេញសម្លេង Coach កញ្ញា ពិតជាពិបាកនៅក្នុងការសម្រេចចិត្តខ្លាំងមែនទែន តែចុងក្រោយនាងក៏បានជ្រើសយកប្អូនស្រី រឹទ្ធ សូនីតា ទៅកាន់វគ្គLive Show បន្ត។

មិនបានប៉ុន្មានផង អ្នកទស្សនាជាច្រើនពិតជាមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបានឃើញ Coach សុវត្ថិ Steal យកកូនក្រុមរបស់នាងម្នាក់ទៀត ដោយក្នុងនោះលោកក៏បានជ្រើសយកប្អូនស្រី ហ៊ី លាំងជីង ផងដែរ។ ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនពិតជារំភើបខ្លាំងមែនទែន៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

Coach កញ្ញា
Coach កញ្ញា
Coach វីហ្សា
រឹទ្ធ សូនីតា បានទៅកាន់វគ្គLive Show
កូនក្រុមរបស់កញ្ញា
ហ៊ី លាំងជីង Coach សុវត្ថិបានSteal យក
ហ៊ី លាំងជីង Coach សុវត្ថិបានSteal យក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា