កំពង់ឆ្នាំង៖ បន្ទាប់ពីបានមុខពីវិស័យសិល្បៈអស់ពេលមួយរយៈ ពេលនេះតារាចម្រៀងលោកកែវ វាសនា ក៏ប្រកាសឈានចូលនៅក្នុងទ្រនំផលិតកម្មសាន់ដេដដែល ជាមួយនឹងចម្រៀងថ្មី ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលគ្រប់គ្នា។

ដោយឡែក ពិធីបុណ្យកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ ក៏ឈានចូលមកដល់ តារាប្រុសស្រីជាច្រើនបាននាំគ្នាទៅវត្ត និងធ្វើបុណ្យចែកទានដល់បណ្តាអ្នក កំពុងជួបទុក្ខលំបាកក្រីក្រផងដែរ។ ជាក់ស្តែង នៅក្នុងនោះក៏ឃើញមានតារាចម្រៀងប្រុស ដែលបានរៀបរាប់ខ្លាំងលើនេះ លោកកែវ វាសនា ក៏បាននាំភរិយាជាទីស្រលាញ់របស់ខ្លួនធ្វើបុណ្យ សាងកុសលជាមួយគ្នាដែរ។

ស្របពេលជាមួយគ្នានេះដែរ គេក៏បានដឹងថា លោក និងភរិយាបានទៅវត្តដែលខ្សត់នៅឯ ខេត្ត កំពង់ឆ្នាំង ជាពិសេសគឺត្រូវជន់លិច ដោយទឹកជំនន់អស់ ក្នុងគោលបំណងដើម្បីទៅជួយយកអំណោយបន្តិចបន្តួច ក៏ដូចជាថវិកាមួយចំនួន សម្រាប់សម្រាលទុក្ខលំបាករបស់ពួកគេ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលត្រូវបានទទួលអំណោយទាំងអស់គឺ៥០គ្រួសារឯណោះ។

បន្ទាប់ពីបានឃើញទង្វើមួយនេះ បានធ្វើឲ្យមហាជនជាច្រើន នាំគ្នាធ្វើការកោតសរសើរដល់តារារូបនេះ ដែលមានទឹកចិត្តល្អ  ទោះបីជារវល់នឹងការងាររកស៊ីផ្ទាល់ខ្លួនបែបណាក្តី៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

កែវ វាសនា និងគ្រួសារ
កែវ វាសនា និងគ្រួសារ ជួយអ្នកក្រីក្រ
កែវ វាសនា និងគ្រួសារ ជួយអ្នកក្រីក្រ
កែវ វាសនា និងគ្រួសារ ជួយអ្នកក្រីក្រ
កែវ វាសនា និងគ្រួសារ ជួយអ្នកក្រីក្រ
កែវ វាសនា និងគ្រួសារ ជួយអ្នកក្រីក្រ
កែវ វាសនា និងគ្រួសារ ជួយអ្នកក្រីក្រ
កែវ វាសនា និងគ្រួសារ ជួយអ្នកក្រីក្រ
កែវ វាសនា និងគ្រួសារ ជួយអ្នកក្រីក្រ
កែវ វាសនា និងគ្រួសារ ជួយអ្នកក្រីក្រ
កែវ វាសនា និងគ្រួសារ ជួយអ្នកក្រីក្រ
កែវ វាសនា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា