ភ្នំពេញ៖ ក្រោយពីបានដឹង ពីរឿងរ៉ាវអាថ៌កំបាំងពាក់ព័ន្ធនឹងប្រវត្តិគ្រួសាររបស់តារាចម្រៀងចាស់ឆ្នាំ លោក ណុប បាយ៉ារិទ្ធ ពិតណាស់ មុខជាមានទស្សនិកជនមួយចំនួនអាចនឹងស្រឡាំងកាំងក៏ថាបានដែរ។

តួយ៉ាង កាលពីថ្មីៗនេះលោក ក៏បានទម្លាយពីរូបភាព ដែលបង្ហាញពីប្រវត្តិនៃត្រកូល របស់លោក លើបណ្ដាញសង្គម ធ្វើឲ្យប្រិយមិត្តជាច្រើន មានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែមិននឹកស្មានថា តារារូបនេះជាតំណក់ឈាមគ្រួសារតារា ដែលមានច្រើនតំណរ តាំងពីសម័យដើមមកម្លេ៉ះ។

ជាក់ស្ដែង ក្រៅពីលោកជាតារាចម្រៀង តាមពិតនៅមាន លោកប៉ា អ្នកម៉ាក់ មីង ពូ ប្អូនៗ រួមជាមួយក្មួយៗ សុទ្ធសឹងតែជាតារាសិល្បៈ ខណៈដែលកន្លងមក រឿងនេះលោក មិនងាយបង្ហើបប្រាប់ឲ្យមហាជនបានជ្រាបនោះទេ។

ឯកសារកម្រទាំងនេះ បានធ្វើឲ្យគ្រប់គ្នា ដែលជាអ្នកគាំទ្រ កាន់តែស្រលាញ់ ពេញចិត្តលោក និងគ្រួសារខ្លាំងឡើង ជាពិសេសកាន់តែកោតសរសើរពីក្រុមគ្រួសារ លោក ណុប បាយ៉ារិទ្ធ ដែលបានលះបង់អស់កម្លាំងកាយ ចិត្ត ដើម្បីបន្តថែរក្សាវង្សត្រកូលឲ្យបន្តវេនជាអ្នកសិល្បៈច្រើនសម័យដូច្នេះ៕

ចង់ជ្រាបកាន់តែច្បាស់ តាមដានរូបភាពខាងក្រោម៖

រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ