កូរ៉េ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ បានដឹកដៃកូនៗជាទីស្រលាញ់ ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ ធ្វើឲ្យកក្រើកដល់អ្នកគាំទ្រយ៉ាងខ្លាំង ព្រោះនេះជាលើកទី១ហើយ ដែលតារារូបនេះបង្ហាញខ្លួនជាមួយនឹងកូនៗយ៉ាងដូច្នោះនៅក្រៅប្រទេស។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ទៅដល់កូរ៉េគេឃើញថាមានវត្តមាន តែកូនប្រុសរបស់លោក២រូបប៉ុណ្ណោះ ដែលបានឡើងច្រៀងនៅលើឆាក ខណៈពេលដែលអវត្តមានកូនប្រុសច្បង សុវត្ថិ មុនីវណ្ណ ដូច្នោះហើយក៏មានការងឿងឆ្ងល់ខ្លាំង ពីបណ្តាអ្នកចូលរួមទស្សនាទាំងអស់។

ស្របពេលជាមួយគ្នានេះដែរ កំពូលតារាចម្រៀងរូបនេះក៏បានបង្ហើបប្រាប់ថា ការអវត្តមាននេះដោយសារតែកូនប្រុសរបស់លោក កំពុងតែសម្រាកនៅមន្ទីរពេទ្យ ជាមួយនឹងជំងឺគ្រុនឈាម។ ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បាននាំគ្នាសោកស្តាយ ដែលមិនបានឃើញមុខ និងជួបផ្ទាល់កូនប្រុសម្នាក់ទៀតរបស់លោកបែបនេះ។

គួរបញ្ជាក់ផងដែរ ថាកូនប្រុសទី២របស់លោក សុវត្ថិ មុនីនាគ ទើបតែជាពីជំងឺនេះបាន២ថ្ងៃប៉ុណ្ណោះ ស្រាប់តែមិនទាន់បានប៉ុន្មានកូនប្រុសច្បងរបស់លោកក៏កើតជំងឺមួយនេះម្នាក់ទៀត ទាំងដែលកំពុងនៅឯប្រទេសកូរ៉េ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ព្រាប សុវត្ថិ
កូនប្រុសទាំង៣របស់ព្រាប សុវត្ថិ
ព្រាប សុវត្ថិ នៅកូរ៉េ
ព្រាប សុវត្ថិ នៅកូរ៉េ
ព្រាប សុវត្ថិ នៅកូរ៉េ
ព្រាប សុវត្ថិ និងកូននៅកូរ៉េ
ព្រាប សុវត្ថិ និងកូននៅកូរ៉េ
សុវត្ថិ មុនីវណ្ណ ត្រូវចូលមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ