សុវត្ថិ មុនីវណ្ណ ច្រៀងបទ «Heartbreak Anniversary» ពីរោះ មិនចាញ់ម្ចាស់ដើម (មានវីដេអូ)

//s9.kh1.co/94/948ca3cf72531eac3747af6dca984b474570b35d.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនធម្មតានោះទេ សុវត្ថិ មុនីវណ្ណ Cover បទមច្រៀងបរទេសមួយនេះ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលនូវសមត្ថភាពដ៏ពិសេសរបស់លោក មិនចាញ់បរទេសនោះទេ។

ភ្នំពេញ៖ សុវត្ថិ មុនីវណ្ណ គឺជាតារាចម្រៀងដ៏ល្បីវ័យក្មេង មួយរូប​ ដែលមានទាំងទេពកោសល្យក្នុងវិស័យសិល្បៈ និងរូបសម្បត្តិក៏ល្អទាំងព្រម មកពីធម្មជាតិ ដែលមិនខុសពីលោក ព្រាប សុវត្ថិ ដែលជាឪពុកប៉ុន្មាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងតារាចម្រៀងរូបនេះ អាចច្រៀងជាភាសាខ្មែរ រួមទាំងភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ ដូចជាជនជាតិដើមយ៉ាងអញ្ចឹង ដោយកន្លងមកលោកធ្លាប់បាន Cover បទចម្រៀងបរទេសដូចជា​ «Mistletoe» «One Less Lonely Girl» និង «Peaches» របស់ Justin Bieber ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនផងដែរ។

ជាក់ស្តែងប៉ុន្មានថ្ងៃនេះ សុវត្ថិ មុនីវណ្ណ បានធ្វើការបកស្រាយបទចម្រៀងបរទេសថ្មីមួយទៀត ដែលមានចំណងជើងថា «Heartbreak Anniversary» របស់តារាចម្រៀង Giveon យ៉ាងពិរោះកប់សេរ៊ីតែម្តង​ ដោយបច្ចេកទេសរបស់តារាខ្មែរយើងមិនធម្មតានោះទេ ប្រសិនជាសាកស្តាប់ម្ចាស់សម្លេងម្ចាស់ដើម ហើយយកមកប្រៀបធៀប ជាមួយនឹង Cover មួយនេះ គឺប្រាកដជាពីរោះតាមរបៀបស្ទីលការច្រៀងម្យ៉ាងម្នាក់។

យ៉ាងណាមិញ អ្នកគាំទ្រ និងមហាជន បាននាំគ្នាសរសើរមិនដាច់ពីមាត់ចំពោះ សមត្ថភាពនៃការច្រៀងរបស់ តារាវ័យក្មេងរូបនេះ ដែលអាចប្រើប្រាស់សម្លេងតុងអង់គ្លេសបានយ៉ាងល្អផងដែរ៕

 ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

 សុវត្ថិ មុនីវណ្ណ ពេលបកស្រាយបទ «Heartbreak Anniversary»
 សុវត្ថិ មុនីវណ្ណ ពេលបកស្រាយបទ «Heartbreak Anniversary»
 សុវត្ថិ មុនីវណ្ណ ពេលបកស្រាយបទ «Heartbreak Anniversary»
សុវត្ថិ មុនីវណ្ណ ពេលបកស្រាយបទ «Heartbreak Anniversary»
Giveon (ម្ចាស់ដើម) ពេលបកស្រាយបទ«Heartbreak Anniversary»
Giveon (ម្ចាស់ដើម) ពេលបកស្រាយបទ«Heartbreak Anniversary»
Giveon (ម្ចាស់ដើម) ពេលបកស្រាយបទ«Heartbreak Anniversary»
Giveon (ម្ចាស់ដើម) ពេលបកស្រាយបទ«Heartbreak Anniversary»
វីដេអូ Giveon (ម្ចាស់ដើម) ពេលបកស្រាយបទ«Heartbreak Anniversary»
សុវត្ថិ មុនីវណ្ណ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T