នារីវ័យក្មេងម្នាក់ត្រូវបានស្លាប់នៅ Alor Star កាលពីព្រឹកថ្ងៃសុក្រ ទី ២៨ខែធ្នូ ឆ្នាំ ២០១២ ដោយសារតែភ្លើងប្រច័ណ្ឌ យោងទៅតាមសម្ដីប៉ូលិសរបស់ប្រទេសម៉ាឡេស៊ី។

យ៉ាងណាមិញ នារីរងគ្រោះនេះ មានឈ្មោះថា Nor Fatimah Anis Radzi  អាយុ១៧ឆ្នាំ ដែលទើបតែរៀបការថ្មីៗជាមួយនឹង បុរសម្នាក់ដែលមានអាយុ ២៦ឆ្នាំ។ នៅក្នុងហេតុការណ៍នេះ សាកសពរបស់នាងត្រូវបាន អ្នកជិតខាងប្រទះឃើញ នៅក្នុងថ្លុកឈាម នៅក្នុងផ្ទះឪពុកក្មេករបស់នាង យោងទៅតាមសេចក្ដីរាយការណ៍ពី Malaysia's The Star ។

នៅក្នុងនោះផងដែរ អ្នកជិតខាងបានប្រាប់ប៉ូលីសថា ពួកគេបានលឺសម្លេងឈ្លោះគ្នាចេញពី ផ្ទះប្ដីប្រពន្ធមួយគូនេះ ហើយពួកគេបានចូលទៅសួរ ព្រោះខ្លាចមានបញ្ហាអ្វីកើតឡើង ស្រាប់តែប្ដីបាននិយាយថា នេះមិនមែនជារឿងរបស់អ្នកនោះទេ។ ដោយទទួលបានពាក្យដូចនេះ អ្នកជិតខាងក៏ចេញទៅវិញ ក្នុងអំឡុងពេលលឺអ្នកទាំងពីរនិយាយពី ការប្រច័ណ្ឌ។ ប្រហែលជាទៀបភ្លឺមិនអស់ចិត្ដ អ្នកជិតខាងបានចូលទៅក្នុងផ្ទះ នារីរងគ្រោះ ក៏ប្រទះឃើញសាកសពនាងតែម្ដង។ ខណៈពេលនោះ ប្ដីនារីរងគ្រោះបាននិយាយថា ខ្លួនកំពុងតែតាមចាប់ចោរ ដែលចូលមកប្លន់ដល់ក្នុងផ្ទះ និងសម្លាប់ប្រពន្ធ។

ទោះជាយ៉ាងណា សម្ដីទាំងនេះបានធ្វើឲ្យអ្នកជិតខាង រួមទាំងប៉ូលិសមិនជឿជាក់នោះទេ ព្រោះតែមិនមានភស្ដុតាងគ្រប់គ្រាប់។ សម្រាប់ពេលនេះប៉ូលិស កំពុងតែធ្វើការស្រាវជ្រាវពីករណី សម្លាប់មនុស្សនេះ៕


កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]