(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ប្រាកដជាជ្រាបច្បាស់រួចមកហើយថា កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី របស់ផលិតកម្មហង្សមាស ពូកែខាងចាក់ក្បាច់រាំរស់រវើក កញ្ញា ទេព បូព្រឹក្ស បានទទួលរងនូវការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់មហាជន ក្រោយពេលរូបថតស្លៀកពាក់សិចស៊ី ក្នុងឈុតប៊ីគីនី សម្ញែងសាច់សុដន់ អង្គុយញ៉ាំបាយជាមួយនឹងលោក G-devith ដែលជាគូស្នេហ៍ ត្រូវបានបញ្ចេញផ្សព្វផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ យ៉ាងណាមិញ បន្ទាប់ពីត្រូវបាន ម្ចាស់គណនីហ្វេសប៊ុកមួយ បានបញ្ចេញនូវពាក្យមិនសមរម្យ ក៏ដូចជា ដៀលត្មិះ យ៉ាងខ្លាំង រហូតធ្វើឲ្យ កញ្ញា ទេព បូព្រឹក្ស ទ្រាំលែងបាន ក៏បានប្រកាសថា នឹងទៅដាក់ពាក្យបណ្ដឹងតែម្ដង។

ប៉ុន្តែដោយសារតែការចេះយោគយល់ និងមានការជួយលួងលោមពីសំណាក់អ្នកគាំទ្រ បូករួមជាមួយនឹងម្ចាស់គណនី ដែលបានលុបរូប និងសាររិះគន់ចោលភ្លាមៗ ទើបធ្វើឲ្យកញ្ញា ទេព បូព្រឹក្ស ត្រជាក់ចិត្តឡើងវិញ និងបានសម្រេចចិត្តថាលើកលែង ដោយមិនដាក់ពាក្យបណ្ដឹងវិញ ទៅលើម្ចាស់គណនីហ្វេសប៊ុក ដែលបានរិះគន់ខ្លួន ដោយការប្រើពាក្យសម្ដី មិនសមរម្យនោះ ដោយយោគយល់ថា ជាខ្មែរដូចគ្នា ទោះបីជាខឹងញ័រសាច់ខ្លាំងប៉ុណ្ណា ក៏មិនប្ដឹងដែរ ។

ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុករបស់ តារាដួងនេះ បានសរសេររៀបរាប់ថា «ខ្មែរស្រលាញ់ខ្មែរ ខ្មែរការពារខ្មែរ ទោះជាពួកខ្ញុំខឹងញ័រសាច់ប៉ុណ្ណា ក៏ពួកខ្ញុំមិនទៅប្តឹងផ្តល់ដែរ ព្រោះខ្មែរដូចគ្នាបើមិនស្រលាញ់ការពារគ្នាម៉េចបាន។ មនុស្សណាក៏ធ្វើខុសដែរសំខាន់ កុំឲ្យមានជាលើកទី២ ចឹងខ្ញុំសំរេចចិត្តមិនប្តឹងទៅម្ចាស់ acc enno vo ដែលមានឈ្មោះពិតថា ពូលប៉ូយ ដែលរស់នៅ ភូមិភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចឹងបើមាន Web-site ឬសារព័ត៌មាន ឬអ្នកណា Post ទៀត ក៏តាមនឹងចុះ ព្រោះអ្វីដែរយាយគឺ ពួកខ្ញុំនិយាយអស់ហើយ។ អរគុណបងប្អូន»៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស