ភ្នំពេញ៖ រឿងរ៉ាវស្នេហារវាងកម្លោះសង្ហាលី វ៉ាហេទ និងមេម៉ាយចាយរាង ថែមទាំងជាតារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង សុខ សោម៉ាវត្តី កាន់តែបើកចំហខ្លាំងឡើងគួរឲ្យកត់សម្គាល់។

តួយ៉ាង ជារឿយៗតារាស្រីប្រុសមួយគូនេះ តែងតែបង្ហាញភាពផ្អែមល្ហែមឲ្យគ្នា ទៅវិញទៅមក តាមរយៈរូបភាពស្និទ្ធស្នាលជាច្រើន នារយៈពេលកន្លងមក។

លើសពីនេះ អ្វីដែលធ្វើឲ្យ មហាជនកាន់តែកោតសរសើរ ពីស្នេហាអ្នកទាំង២នោះ ថ្មីៗនេះដែរ អ្នកម៉ាក់សម័យថ្មីរូបនេះ ក៏ឆ្លៀតទម្លាយរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីសកម្មភាពរបស់លោក វ៉ាហេទ ក្នុងការមើលថែនាងយ៉ាងយកចិត្តទុកដាក់   មិនប្រកាន់ខ្លួន សុខចិត្តមកអង្គុយរឹតជើងឲ្យសង្សារសំណព្វចិត្ត ពេលនាងឈឺទៀតផង។

ដោយក្នុងនោះវត្តីបានរៀបរាប់ថា៖«ថ្វីត្បិតតែធ្វើបណ្ដើររអ៊ូបណ្ដើរមែន តែក៏គ្រាន់បើជាងអត់ដែរ សំណាងហើយដែលការងារមិនស៊ូវប៉ះអារឿងដើរអីច្រើនកុំអីមិនដឹងម៉េចម៉ាទេ... សង្ឃឹមថាជាឆាប់ៗចុះ Oh ភ្លេច អគុណលោកគ្រូពេទ្យសង្ហា ហាហាហា Ly Vahed»  

ទង្វើនេះស្ដែងច្បាស់ណាស់ លី វ៉ាហេទ ពិតជាស្រលាញ់​​ សុខ សោម៉ាវត្តី ខ្លាំងណាស់គ្រាន់តែឃើញក៏គួរឲ្យច្រណែនដែរ៕

លី វ៉ាហេទ និងវត្តី
លី វ៉ាហេទ និងវត្តី
លី វ៉ាហេទ និងវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី