ភ្នំពេញ៖ រថយន្តស៊េរី ទំនើបមួយគ្រឿង បានបោះពួយទៅបុក ដងទង់ជាតិដែលគេដាក់ នៅលើសួនខាងកើត រង្វង់មូលសម្តេច ព្រះសង្ឃរាជ ជួនណាត ចំនួនបួនដើម បណ្តាលឲ្យបាក់ ខណៈដែលម្ចាស់រថយន្តបង្ក ហេតុ កំពុងបើកបរប្រដេញគ្នា ជាមួយនិងរថយន្តមួយគ្រឿង ទៀត ក្នុងល្បឿនយ៉ាងលឿន នៅតាម បណ្តោយ ផ្លូវមុខរដ្ឋសភាថ្មី ស្ថិតក្នុងសង្កាត់ទន្លបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១២និង៥០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣។

យោងតាមប្រភព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប តម្លៃរាប់ម៉ឺនដុល្លារ មួយគ្រឿងម៉ាក អូឌី ឃ្យូសេវេន ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2L- 6777 បើកបរ ដោយបុរស ម្នាក់និងស្រ្តីម្នាក់ ក្នុងល្បឿនយ៉ាងលឿន ខណៈដែលម្ចាស់រថយន្តស៊េរីទំនើបនេះ កំពុង បើកបរ ប្រដេញគ្នាជាមួយ និងរថយន្តមួយគ្រឿងទៀត តាមបណ្តោយផ្លូវមុខរដ្ឋសភាថ្មី លុះពេល បើកមក ដល់ចំណុច ខាងកើតរង្វង់មូល សម្តេចព្រះសង្ឃរាជ ជួនណាត ក៏ជ្រុលចង្កូត ទៅបុកដងទង់ជាតិ ដែលគេដាក់នៅសួន ទាំងកំរោល បណ្តាលឲ្យបាក់រាបដល់ដី ចំនួនបួនដើម ចំណែកឯរថយន្តវិញរងការ ខូចខាតផ្នែកខាង មុខយ៉ាង ដំណំ ។

សូមបញ្ជក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ ពុំបានបណ្តាលឲ្យមនុស្ស ណាម្នាក់បាន រងរបួសឡើយ។ បន្ទាប់ពី កើតហេតុម្ចាស់រថយន្តបង្កបាន បើកទ្វារចុះពីលើរថយន្ត ហើយឡើងទៅជិះរថយន្ត មួយគ្រឿងទៀត គេចខ្លួន បាត់ស្រមោលតែម្តង។ ចំណែករថយន្តបង្កត្រូវ បានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយ និងកម្លាំងនគរបាល ជំនាញចុះធ្វើការវាស់វែង ដកហូតយក ទៅរក្សាទូកនៅ សាលារាធានី ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]