ភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី១៥ កញ្ញា កម្មវិធី AFF Suzuki Cup Tour បានចាប់ផ្តើម នៅផ្សារទំនើបអ៊ីអន រាជធានីភ្នំពេញប្រទេសកម្ពុជា និង ជាការចាប់ផ្តើមនៃការរាប់ថយក្រោយដ៏រំភើបមួយឆ្ពោះទៅការប្រកួត បាល់ទាត់ប្រចាំតំបន់ដ៏ធំ។

មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីដ៏រំភើបរីករាយនេះមានការចូលរួមពីលោក Nobuo Kidokoro ថ្នាក់ដឹកនាំក្រុមហ៊ុន Cambodia Suzuki Motor CO., LTD, ជំនួយការគ្រូបង្វឹក លោក អ៊ុង កនយ៉ានិត និង កីឡាករជម្រើសជាតិកម្ពុជា ដូចជា ស៊ិន កក្កដា លោក អ៊ុក សុវណ្ណ  អ៊ិន សុដាវីត ប្រាក់ ធីវ៉ា និងថ្នាក់ដឹកនាំជាច្រើនទៀត។

ថ្នាក់ដឹកនាំទាំង៤
ថ្នាក់ដឹកនាំទាំង៤ និងក្រុមកីឡាករបាត់ទាល់
ក្រុមកីឡាករបាត់ទាល់

លោក Nobuo Kidokoro ថ្នាក់ដឹកនាំក្រុមហ៊ុន Cambodia Suzuki Motor CO., LTD យល់ឃើញថា អ្វីដែលកាន់តែប្លែកអស្ចារ្យ សម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2018 ខាងមុខនោះ គឺក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានអ្នកចាត់ការ Keisuke Honda ដែលជាកីឡាករលំដាប់ពិភពលោក។

លោក Nobuo Kidokoro

លោក Nobuo Kidokoroបន្ថែមថា៖

«លោកក៏មានមោទនភាព ចំពោះកម្ពុជា ដែលមានអ្នកចាត់ការពិភពលោក មកជួយដឹកនាំក្រុមដោយមិនគិតពីផលចំណេញ ហើយថា Suzuki ក៏មានគម្រោងឧបត្ថម្ភគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជានាពេលអនាគតផងដែរ»។

លើសពីនេះទៅទៀត ក្រុមការពារតំណែងជើងឯកថៃ ស្ថិតក្នុងពូល B នៅក្នុងការប្រកួត AFF Suzuki Cup ជាមួយឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងទីម័រខាងកើត។

នៅក្នុងពូល A វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ។

ទម្រង់ថ្មីដ៏គួរឱ្យរំភើបមួយ ត្រូវបានគេប្រើជាលើកដំបូងនៅឆ្នាំនេះ ដែលនឹងឃើញក្រុមនីមួយៗលេងពីរប្រកួតនៅផ្ទះ និងពីរប្រកួតទៀត នៅក្នុងដំណាក់កាលក្រុម។

បន្ទាប់ពីរាជធានីភ្នំពេញ កម្មវិធី AFF Suzuki Cup Trophy នឹងបន្តរំលេចខ្លួននៅ នៅខែក្រោយពានរង្វាន់ទេសចរណ៍ នឹងធ្វើដំណើរទៅ ក្រុងបាងកក ហាណូយ​ ហ្សាកាតា ម៉ានីល និងយ៉ាំងហ្គោន៕

ក្រុមកីឡាករបាត់ទាល់
ជំនួយការគ្រូបង្វឹក លោក អ៊ុង កនយ៉ានិត
ការបើកបង្ហាញនូវម៉ូតូស៊េរីថ្មី
ការបើកបង្ហាញនូវម៉ូតូស៊េរីថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]