ភ្នំពេញ៖ ជីិវិតឯកជនរបស់តារាសម្ដែងស្រី ល្បីដើរតួកម្សត់កញ្ញា ពៅ លីដា កម្របើកបង្ហាញពីភាពមានបានរបស់ខ្លួន ឲ្យទស្សនិកជនបានដឹងខ្លាំងណាស់។

យ៉ាងណាមិញ ស្រាប់តែមុននេះបន្តិច កញ្ញារូបស្រស់សម្រស់បានរូបនេះ បែរជាដាច់ចិត្តបង្ហោះរូបភាព ខ្លួនជាមួយអ្នកម្ដាយជាទីស្រលាញ់ ដែលកំពុងតែលគ្រឿងពេជ្រទាំងឈុត ក្នុងហាងគ្រឿងអលង្ការមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

ដោយក្នុងនោះ នាងបានរៀបរាប់ថា៖ «ថ្ងៃនេះយកគ្រឿងមកលាងម្តងពាក់យូរហេីយពណ៍ ស អូនចង់ពាក់ពណ៍ក្រហម វិញម្តងមកហេីយកុំឲ្យខាត មា៉ក់ឲ្យ លឈុត សេ៊រីម៉ូតថ្មីមានក្នងហាងស្រាប់ស្អាតណាស់» ។

រូបភាព និងសារទាំងនេះ បានបង្ហាញច្បាស់ណាស់ថា កញ្ញា ពៅ លីដា ពិតជាមានជីវិតរស់នៅយ៉ាងហាយសូ សម្បូរបែបមិនធម្មតាឡើយ ព្រោះមើលតែគ្រឿងអលង្ការដែលកញ្ញាពាក់ទាំងនេះទៅដឹងហើយ។ ហើយទោះបីមិនប្រាប់ក៏គ្រប់គ្នាអាចស្មានដឹងថា គ្រឿងពេជ្រទាំងនោះ មានតម្លៃថ្លៃមិនតិចពាន់ដុល្លារនោះទេ៕

ពៅ លីដា
ពៅ លីដា
ពៅ លីដា
គ្រឿងពេជ្រ ពៅ លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា