រឿងអីដែល ពៅ លីដា មិនស្អាត មើលតែម្ដាយនាងចុះក្មេងស្អាតមិនចាញ់កូនស្រីទេ

//s9.kh1.co/61/61e439e257af30c4ed0d0188ab048a70a7acaec5.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ធ្លាប់តែឃើញសម្រស់តារាសម្ដែងស្រីកញ្ញា ពៅ លីដា ស្រស់សោភា តែបើឃើញមុខមាត់ម្ដាយនាង ក៏ស្អាតមិនចាញ់កូនទេ។

ភ្នំពេញ៖ តារាសម្ដែងស្រីសាច់ចាំកញ្ញា ពៅ លីដា ទោះបានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំ តែរូបសម្ផស្សនាងហាក់ដូច មិនព្រមប្រែប្រួលទៅតាមវ័យទាល់តែសោះ នៅតែក្មេងស្អាតដដែល។ ម្យ៉ាងវិញទៀត មិនត្រឹមតែមុខមាត់ស្បែកប៉ុណ្ណោះទេ ដែលមានភាពទាក់ទាញតែ បើក្រឡេកមើលការតុបតែងខ្លួន ក៏ទាន់សម័យមិនចាញើក្មេងជំនាន់ក្រោយឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមើលការងារសិល្បៈវិញ ឃើញថាតារារូបនេះ កាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈសឹងគ្មានពេលទំនេរតែម្ដង។ ពិតណាស់ ទោះបីវ័យកាន់តែជ្រេ តែគ្រប់សាច់រឿងដែលតារាស្រីរូបនេះបានសម្ដែង សុទ្ធសឹងតែជាតួសំខាន់ ដែលដើរជាតួឯកស្រីផងដែរ។ ក្នុងនោះដែរ ងាកទៅមើលជីវិតឯកជនវិញ កញ្ញា ពៅ លីដា កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយគ្រួសារ ហើយមិនទាន់គិតគូររឿងយកគូស្រករនោះទេ។

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញសម្រស់កញ្ញា ពៅ លីដា ហើយសរសើរថាស្អាត តែបើមើលទៅលើរូបសម្ផស្សម្ដាយបង្កើតរបស់នាងក៏មិនណយប៉ុន្មាននោះទេ។ បើមើលតាមរូបភាពដែលតារារូបនេះទើបនឹងបង្ហោះ ឃើញថាម្ដាយតារារូបនេះ នៅតែក្មេង សាច់ចាំមិនចាញ់កូនស្រីឡើយ។ ជាពិសេស ពេលអ្នកម្ដាយតារាសម្ដែងរូបនេះតុបតែងខ្លួនក៏ខ្ញង់សាកសមតាមវ័យ គួរឲ្យសរសើរ៕

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា ពៅ លីដា
  កញ្ញា ពៅ លីដា
  កញ្ញា ពៅ លីដា
  កញ្ញា ពៅ លីដា
  កញ្ញា ពៅ លីដា
  កញ្ញា ពៅ លីដា
  កញ្ញា ពៅ លីដា
  កញ្ញា ពៅ លីដា
  កញ្ញា ពៅ លីដា និងម្ដាយ
  កញ្ញា ពៅ លីដា និងម្ដាយ
 កញ្ញា ពៅ លីដា និងម្ដាយ
 កញ្ញា ពៅ លីដា និងម្ដាយ
 ម្ដាយកញ្ញា ពៅ លីដា 
 ម្ដាយកញ្ញា ពៅ លីដា 
 ម្ដាយកញ្ញា ពៅ លីដា 
 ម្ដាយកញ្ញា ពៅ លីដា 
ពៅ លីដា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T