ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា តារាចម្រៀងប្រចាំផលិតកម្ម ថោន លោក សុគន្ធ ថេរ៉ាយុ តែងតែប្រារព្ធធ្វើខួបកំណើតរបស់ខ្លួន ជារៀងរាល់ឆ្នាំមិនខាននោះទេ ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះដែរ តារាចម្រៀងដែលមានទ្រព្យរូបនេះ បានធ្វើការបង្ហោះរូបភាពពី គ្រឿងអលង្ការ ដូចជាចិញ្ចៀន និងនាឡិកា ដាំទៅដោយ ត្បូងពេជ្រច្រើនគ្រាប់ នៅលើបណ្ដាញសង្គមអ៊ីនស្តារក្រាម ដែលមានតម្លៃរាប់ម៉ឺនដុល្លារ នេះបើតាម ការឆែកតម្លៃ ក្នុងផេកលក់គ្រឿងអលង្ការ ដែលលោកទិញ។ ដោយគ្រឿងមានតម្លៃទាំងអស់នោះ លោក បានប្រាប់ថា ទិញជូនខ្លួនឯង ទាំងមិនទាន់ដល់ថ្ងៃខួបរបស់លោក ស្រួលបួលផង ។

គួររម្លឹកដែរថានេះ អាចជាមិនមែនកាដូ ដំបូងរបស់លោក សុគន្ធ ថេរ៉ាយុ ក៏ថាបាន ដោយកន្លងមក លោក បានបង្ហោះពីការប្ដូររថយន្តថ្មីរបស់ខ្លួន ជាញឹកញាប់ ដោយបញ្ជាក់ថា ជាកាដូលួងចិត្តខ្លួនឯងជាដើម៕

លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
គ្រឿងអលង្ការរបស់ លោក សុគន្ធ ថេរ៉ាយុ
គ្រឿងអលង្ការរបស់ លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ