ភ្នំពេញ៖ នៅក្នុងថ្ងៃនេះដែលជាថ្ងៃកំណើតរបស់កំពូលតារាចម្រៀងកញ្ញាឱក សុគន្ធកញ្ញា ឃើញថាមានបណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាធ្វើការជូនពរនាង តាមរយៈបណ្តាញសង្គមជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្របានទិញនំខេកSurprise ដល់នាងផងដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ មិនទាន់ដល់ថ្ងៃកំណើតពិតប្រាកដនាងផង តែក៏មានគ្រួសារ ក៏ដូចជាអនាគតស្វាមីរបស់តារារូបនេះ បានធ្វើពិធីខួបកំណើតដល់រូបនាងយ៉ាងសាមញ្ញ តែពិតជាមានសុភមង្គលខ្លាំងមែនទែន។

ទន្ទឹមនឹងនេះផងដែរ ក្រៅពីគ្រួសារតារារូបនេះ ក៏ត្រូវមិត្តរួមសិល្បៈ ក៏ដូចជាអ្នកគាំទ្រជាច្រើនបាននាំគ្នាSurprise ដល់រូបនាងនៅក្នុងថ្ងៃកំណើតផងដែរ ដោយក្នុងនោះមានដូចជាកញ្ញាសុខ សីឡាលីន បានធ្វើឲ្យតារារូបនេះរំភើបខ្លាំង ស្របពេលដែលនាងបានកាន់នំខេកមកSurprise នាង។

រីឯតារាដែលជិតស្និទ្ធបំផុតអ្នកនាងចាន់ កែវនិមល ក៏មិនភ្លេចនៅក្នុងថ្ងៃពិសេសនេះដែរ ដោយនាងបានធ្វើឲ្យតារារូបនេះរំភើប មិនខុសពីកញ្ញាសុខ សីឡាលីន ប៉ុន្មាននោះទេ តែនៅក្នុងនោះក៏មានការជួបជុំគ្នា នៅក្នុងផ្ទះយ៉ាងមានសុភមង្គលបំផុត។

ក្រៅពីនេះទៅទៀត ក៏មានបណ្តាអ្នកគាំទ្រ ដែលតែងតែស្រលាញ់រូបនាង បានផ្ញើសារជូនពររូបនាងនៅក្នុងថ្ងៃកំណើតឆ្នាំនេះផងដែរ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏មានកាដូ ក៏ដូចជានំខេកជូន ដល់កំពូលតារាចម្រៀងរូបនេះទៀតផង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ដើម្បីឲ្យកាន់តែជ្រាបច្បាស់៖ 

សុគន្ធកញ្ញា និងចាន់ កែវនិមល
សុគន្ធកញ្ញា និងគ្រួសារចាន់ កែវនិមល
សុគន្ធកញ្ញា និងគ្រួសារចាន់ កែវនិមល
សុគន្ធកញ្ញា និងមិត្ត
សុគន្ធកញ្ញា និងមិត្ត
សុគន្ធកញ្ញា និងសុខ សីឡាលីន
សុគន្ធកញ្ញា និងសុខ សីឡាលីន
សុគន្ធកញ្ញា និងសុខ សីឡាលីន
សុគន្ធកញ្ញា និងសុខ សីឡាលីន
សុគន្ធកញ្ញា ក្នុងថ្ងៃកំណើត
សុគន្ធកញ្ញា ក្នុងថ្ងៃកំណើត
សុគន្ធកញ្ញា ក្នុងថ្ងៃកំណើត
ខួបកំណើត សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល