ភ្នំពេញ៖ នៅទីបំផុតគម្រោងចេញសម្ដែងជាផ្លូវការរបស់តារាចម្រៀងល្បីល្បាញ លោក ព្រាប សុវត្ថិ ត្រូវបានប្រកាសហើយ ដោយលោកនឹងចេញសម្ដែងនៅក្នុងប្រទេសកូរ៉េ ជាលើកដំបូងនៅអំឡុងចុងខែកញ្ញានេះ។ 

មានការប៉ាន់ស្មានថា ការសម្ដែងរបស់លោកនឹងទាក់ទាញអ្នកទស្សនានៅក្នុងប្រទេសកូរ៉េខាងត្បូងឱ្យកកក្ដាំងមិនអន់នោះទេ ដោយសារតែក្នុងប្រទេសកូរ៉េដែលលោកចេញសម្ដែង សុទ្ធតែខ្មែររស់នៅទីនោះ។

ព្រាប សុវត្ថិ

លោក ឡេង ណាវ៉ាត្រា ម្ចាស់បុរីឡេង ណាវ៉ាត់ត្រា និងជាអ្នកធានាក្នុងគម្រោងចេញសម្ដែងបានអះអាងថាលោក ព្រាប សុវត្ថិ នឹងត្រូវសម្ដែងនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ២៤ និង ២៥ កញ្ញានេះហើយ ដោយលោកបានចំណាយថវិការៀបចំការប្រគំតន្ត្រី ២ កន្លែងនៅលើទឹកដីនោះ ២ ថ្ងៃជាប់គ្នាតែម្ដង ដើម្បីឱ្យបងប្អូនជាពលករកូរ៉េបានសប្បាយ។ 

ក្នុងនោះលោក ព្រាប សុវត្ថិ ក៏ប្រកាសបកស្រាយបទចម្រៀងពីជំនាន់ចាស់ៗមួយចំនួន ដើម្បីឱ្យបងប្អូនដែលមានអារម្មណ៍នឹកស្រុក បានស្ដាប់ហើយធូរចិត្ត។ លោកថា លោក ព្រាប សុវត្ថិ ត្រូវច្រៀងនៅក្នុងទីក្រុងសេអូលមួយកន្លែង និងត្រូវច្រៀងនៅទីក្រុងខ្វាងជូរមួយកន្លែង ដោយក្នុងពិធីនោះក៏មានវេទិកាឧទ្ទេសនាមពីសំណាក់រូបលោកផ្ទាល់ ដើម្បីចែករំលែកពីគម្រោងអាជីវកម្ម និងពីរបៀបប្រើលុយរាយទៅយកលុយដុំ ដើម្បីឱ្យបងប្អូនខ្មែរ ឬពលរដ្ឋកូរ៉េ ដែលចង់វិនិយោគនៅក្នុងប្រទេសកម្ពុជាបានទទួលចំណេះដឹង។

ព្រាប សុវត្ថិ និងឡេង ណាវ៉ាត្រា
ព្រាប សុវត្ថិ និងឡេង ណាវ៉ាត្រា

លោក ឡេង ណាវ៉ាត្រា បន្តថាគម្រោងស្ពុនស័រយកលោក ព្រាប សុវត្តិ ឱ្យចេញសម្ដែងគម្រោងចំណាយមិនតិចម៉ឺនដុល្លារនោះទេ ដោយសារតែកន្លែងដែលលោករៀបចំឱ្យមានការប្រគំតន្ត្រីនោះ សុទ្ធតែចំតំបន់ទីក្រុងធំសម្បូរខ្មែររស់នៅ នឹងត្រូវចំណាយខ្ពស់។ 

លោកថាខ្លួននឹងមានគម្រោងបើកការប្រគំតន្ត្រីធំៗ នៅក្នុងប្រទេសកូរ៉េខាងត្បូងឱ្យបានញឹកញាប់ ដើម្បីឱ្យបងប្អូនខ្មែរបានជួបជាមួយតារាល្បីៗ និងបានទទួលចំណេះដឹងពីការវិនិយោគលើគម្រោងដីធ្លី ដើម្បីក្លាយខ្លួនជាអ្នកមានបានដូចលោក។ 

លោករំពឹងយ៉ាងខ្លាំងថា វត្តមានរបស់លោក ព្រាប សុវត្ថិ នឹងកក្រើកនៅថ្ងៃទី ២៤ និង ២៥ កញ្ញានេះ ខណៈដែលសាលដែលលោកគម្រោងដាក់ភ្ញៀវឱ្យស្ដាប់បទឧទ្ទេសនាមរបស់លោក ក៏មានអ្នកទិញសំបុត្រ និងកក់ទុកកៅអីអស់ច្រើនតាំងពីថ្ងៃនេះទៅហើយ៕

ឡេង ណាវ៉ាត្រា
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ