ភ្នំពេញ៖ ក្រោយពីស្ថាបនិកមន្ទីរទ្រព្យគន្ធបុប្ផាលោក Beat Richner បានទទួលមរណភាពទៅ បានធ្វើឲ្យកូនខ្មែរជាច្រើនបាននាំគ្នាមានការសោកស្តាយ ក៏ដូចជាបង្ហាញអារម្មណ៍អាណិត ជាមួយនឹងការអរគុណ ដែលលោកបានចំណាយពេលវេលាជាច្រើនឆ្នាំ ដើម្បីជួយប្រជាជនកម្ពុជា រហូតបានធ្វើឲ្យមហាជនជាច្រើនហៅលោកថាជា«វីរបុរស»។

ដោយសារតែគុណបំណាច់ ដែលមិនអាចបំភ្លេចបាន ក៏បានធ្វើឲ្យកូនខ្មែរជាច្រើន ដែលមានលោកតាន់ គីមសួ បានផ្តួចផ្តើមគំនិតធ្វើជារូបសំណាក់ដ៏ធំ ដាក់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយបានដឹង និងបានឃើញវីរបុរសដែលសុខចិត្ត លះបង់សេចក្តីសុខផ្ទាល់ខ្លួន មកមើលថែក្មេងៗកម្ពុជា។

ជាក់ស្តែង រូបរាងនៃរូបសំណាក់របស់លោក Beat Richner បានលេចឡើងនូវ មុខមាត់បណ្តើរៗហើយ ដោយគ្រាន់តែបានឃើញបែបនេះ បានធ្វើឲ្យមហាជនជាច្រើនដែលតែងតែស្រលាញ់ចំពោះលោក មានចិត្តនឹករំភើបយ៉ាងខ្លាំង ព្រោះថាទង្វើបែបនេះពិតជាល្អ ដែលកូនខ្មែរបានតបស្នងលោក និងចងចាំលោកតាមរយៈការធ្វើរូបសំណាក់ ដើម្បីជាការរំលឹកដល់ក្មេងៗជំនាន់ក្រោយបានដឹក។

មិនត្រឹមតែប៉ុណ្ណោះ គ្រាន់តែបានឃើញបែបនេះ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាស៊ែរពេញបណ្តាញសង្គមតែម្តង ព្រោះតែចិត្តដ៏រំភើបពេលបានឃើញបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោក Beat Richner
ពិធីគោរពវិញ្ញាណក្ខន្ធលោក Beat Richner
ពិធីគោរពវិញ្ញាណក្ខន្ធលោក Beat Richner
រូបសំណាក់Beat Richner ចេញជារូបរាង
រូបសំណាក់Beat Richner ចេញជារូបរាង
រូបសំណាក់Beat Richner ចេញជារូបរាង
រូបសំណាក់Beat Richner ចេញជារូបរាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]