ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាកំប្លែងជាច្រើនដែលជ្រកក្រោមទ្រនំ នាយកុយ ត្រូវបានស្ងាត់ពីសិល្បៈមួយរយៈ ដោយសារតែកម្មវិធីទូរទស្សន៍មួយចំនួនបានបិទ លេងដំណើរការកម្មវិធីបែបបុរាណ។

យ៉ាងណាមិញ ទោះបីជាពួកគេមិនបានចេញមុខនៅក្នុងកញ្ចក់ទូរទស្សន៍ក្តី ក៏តារាខ្លះទៀតបានលេចមុខ សម្តែងល្ខោនបាសាក់ជាមួយគ្នា។

តែពេលនេះក៏ទទួលបានដំណឹងល្អ ក្រោយតារាកំប្លែងភ្នែកតូចនាយកុយ បានបញ្ចេញវីដេអូLive កាលពីម្សិលមិញនេះ ដោយលោកបានលើកឡើងថាលោកក៏ដូចជាក្រុមកំប្លែងទាំងអស់ នឹងឡើងសម្តែងកំប្លែងវិញ នៅថ្ងៃទី១៥ នៅក្នុងអំឡុងខែនេះហើយ នៅក្នុងកម្មវិធី«មន្តស្នេហ៍សំនៀង» ដែលជាកម្មវិធីលោកបានសម្តែងពីមុនមក។

ក្រោយពីទទួលបានដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សប្បាយចិត្ត ព្រោះថាពួកគេក៏ចង់ឃើញលោកនៅក្នុងកញ្ចក់ទូរទស្សន៍ ដើម្បីបម្រើអារម្មណ៍ដូចមុនជាយូរមកហើយ មិនត្រឹមតែប៉ុណ្ណោះ តារាកំប្លែងរូបនេះ ក៏បង្ហាញអារម្មណ៍សប្បាយចិត្តទៅកាន់អ្នកគាំទ្រ និងកូនក្រុមរបស់ខ្លួន ឲ្យមានការងារធ្វើដូចមុនវិញ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

នាយកុយ
នាយកុយ និងប្រិមប្រិយ
នាយកុយ និងប្រិមប្រិយ
នាយកុយ និងសុគន្ធកញ្ញា
នាយកុយ និងនាយក្រឹម
នាយកុយ ពេលLive វីដេអូ
នាយកុយ ពេលLive វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ