ភ្នំពេញ៖ អាចនិយាយបានថា តារាសម្ដែងស្រី អ្នកនាង សុខ សោម៉ាវត្តី ជាតារាស្រីមួយដួង ដែលមានអត្តចរិតបែបក្រមិចក្រមើម មិនថាចំពោះការស្លៀកពាក់ ឫក៏ការនិយាយស្ដីនោះឡើយ។

ជាក់ស្ដែង អ្វីដែលកាន់តែ ធ្វើឲ្យអ្នកគាំទ្ររបស់អ្នកម្ដាយសម័យថ្មី អ្នកនាង សុខ សោម៉ាវត្តី រឹតតែមានការចាប់អារម្មណ៍ខ្លាំង ទៅលើរូបនាងនោះគឺថា ចាប់តាំងពីតារាស្រីរូបនេះ បានចូលប្រឡូក នៅក្នុងវិស័យសិល្បៈមក ត្រូវបានគេបានគត់សម្គាល់ឃើញថា តារាស្រីរូបនេះ ហាក់បីដូចជាចូលចិត្តលេងស្ទីលម៉ូតសក់ក្រងជាខ្លាំង ដោយនេះជាម៉ូតសក់មួយ ដែលតារាស្រីរូបនេះ មិនថាទៅណាមកណា គឺតែងតែធ្វើម៉ូតសក់មួយនេះជានិច្ច បើទោះបីមកដល់ពេលបច្ចុប្បន្ននេះ រូបនាងមានវ័យកាន់តែច្រើន និងមានកូនមួយរួចហើយក៏ដោយក្ដី ក៏តារាស្រីរូបនេះ នៅតែមិនចោលម៉ូតសក់បែបនេះឡើយ។

យ៉ាងណាមិញ សម្រាប់ការលេងស្ទីលម៉ូតសក់របស់នាងមួយនេះដែរ គឺត្រូវបានមហាជនជាច្រើនសរសើរថា ពិតជាសមនឹងមុខមាត់ ហើយជាពិសេសសាកសម ជាមួយនឹងអត្តចរិតបែបក្រមិចក្រមើម របស់តារាស្រីរូបនេះផ្ទាល់តែម្ដង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី