ភ្នំពេញ៖ ប្រិយមិត្ត អ្នកគាំទ្រ ប្រាកដជាបានជ្រាបច្បាស់ហើយ ពីទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត រវាងតារាសម្ដែងចាស់ឆ្នាំ និងជាតារាម៉ូដែលដ៏លេចធ្លោ ប្រចាំប្រទេសកម្ពុជា អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ដែលពន្លកស្នេហ៍អ្នកទាំងពីរ នៅតែរក្សាបានភាពរឹងមាំ និងពោរពេញដោយការស្រលាញ់ យ៉ាងយកចិត្តទុកដាក់រវាងគ្នានឹងគ្នា។

យ៉ាងណាមិញ កាលពីយប់មិញនេះដែរ គឺជាថ្ងៃខួបកំណើតរបស់លោក ហេង ឡុង ដែលជាគូស្នេហ៍របស់អ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយនឹងការរៀបចំឡើងយ៉ាងសាមញ្ញៗ ប៉ុន្តែពោរពេញដោយភាពសប្បាយរីករាយ ដែលនៅក្នុងនោះ គេក៏សង្កេតឃើញថា មានក្រុមតារាសិល្បៈមួយចំនួនបានចូលរួមផងដែរ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍លើសពីនេះនោះ គេឃើញគូស្នេហ៍នេះ អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង បានបង្ហាញពីក្តីស្រលាញ់រវាងគ្នានឹងគ្នា តាមរយៈការផ្តល់ស្នាមថើបជាប់ថ្ពល់ ដែលមើលទៅពិតជាមានភាពកក់ក្តៅ និងរ៉ូមែនទិកខ្លាំងតែម្តង។

ទាំងនេះអាច.សបញ្ជាក់ឲ្យឃើញថា ចំណងស្នេហារបស់គូស្នេហ៍មួយគូនេះ ពិតជាបង្ហាញពីការយកចិត្តទុកដាក់ ស្រលាញ់ថ្នាក់ថ្នម ចំពោះគ្នានឹងគ្នា។

គួរឲ្យដឹងផងដែរថា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ បានចាប់ផ្ដើមអស់រយៈពេលជាយូរណាស់ដែរហើយ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ក៏នៅមិនទាន់បានបង្ហើបថា នឹងមានគម្រោងចូលរោងការនៅពេលណានោះទេ ៕

ទស្សនារូបភាពខាងក្រោម៖  

អ្នកនាង ចន ច័ន្ទល័ក្ខិណា និង លោក ហេង ឡុង
អ្នកនាង ចន ច័ន្ទល័ក្ខិណា និង លោក ហេង ឡុង
អ្នកនាង ចន ច័ន្ទល័ក្ខិណា និង លោក ហេង ឡុង
អ្នកនាង ចន ច័ន្ទល័ក្ខិណា និង លោក ហេង ឡុង
អ្នកនាង ចន ច័ន្ទល័ក្ខិណា និង លោក ហេង ឡុង
អ្នកនាង ចន ច័ន្ទល័ក្ខិណា និង លោក ហេង ឡុង
រូបភាពផ្សេងៗក្នុងថ្ងៃកំណើត លោក ហេង ឡុង
រូបភាពផ្សេងៗក្នុងថ្ងៃកំណើត លោក ហេង ឡុង
រូបភាពផ្សេងៗក្នុងថ្ងៃកំណើត លោក ហេង ឡុង
រូបភាពផ្សេងៗក្នុងថ្ងៃកំណើត លោក ហេង ឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ឡុង