ស្ងាត់ៗ ហេង ឡុង ឡើងងារជាឧកញ៉ា ផ្អើលអស់អ្នកសិល្បៈ

//s9.kh1.co/b6/b6e691444a8934d6249b8f3f93e2865aa0583d84.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

ស្ងាត់ៗ លោក ហេង ឡុង ស្វាមីប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ឡើងងារជាឧកញ៉ ផ្អើលអស់អ្នកចង្កោមសិល្បៈខ្មែរ

រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនភាគច្រើន ប្រាកដជាស្គាល់ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម មិនតែប៉ុណ្ណោះ ក៏ជាស្វាមីរបស់ តារាសម្តែងជើងចាស់ និងប្រធានសមាគមន៍សិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ជាគូស្វាមីភរិយា ដែលតែងតែលេចវត្តមាន ក្នុងការងារសង្គមនានាជាញឹកញាប់។      

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពេល តារាចម្រៀង ព្រាប សុវត្ថិ ឡើងងារជា ឧកញ៉ា មិនទាន់បាន១ថ្ងៃស្រួលបួលផង ស្រាប់តែ លេចក្រដាសព្រះរាជក្រឹត្យ ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ លោក ហេង ឡុង ជា ឧកញ៉ា បន្តកន្ទុយពីតារាចម្រៀងជើងចាស់រូបនេះ តែម្តង។

ទន្ទឹមនឹងនេះ មហាជនក្រឡេកឃើញ មានសិល្បករ សិល្បការិនីជាច្រើន ក្នុងចង្កោមសិល្បៈខ្មែរ បង្ហោះសារអបអរសាទរ ផ្អើលពេញបណ្តាញសង្គម ក្រោយទទួលដំណឹងល្អមួយនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ឧកញ៉ា ហេង ឡុង
ឧកញ៉ា ហេង ឡុង
ឧកញ៉ា ហេង ឡុង និងលោកជំទាវ
ឧកញ៉ា ហេង ឡុង និងលោកជំទាវ
រូបភាព
រូបភាព
ហេង ឡុង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T