តាមពិត២០ឆ្នាំមុន ឧកញ៉ា ហេង ឡុង ជាអ្នកបកប្រែភាសា​អង់គ្លេស

//s9.kh1.co/f4/f402f7f9485b1ba69004bc7920f7a75fb1ec9974.jpg
តារា & កម្សាន្ដ

 ០៤-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

កុំមើលងាយ កំឡុងកាលពី២០ឆ្នាំមុន ឧកញ៉ា ហេង ឡុង ធ្លាប់ជា អ្នកបកប្រែភាសាអង់គ្លេស ក្នុងក្រុមហ៊ុនល្បីឈ្មោះនេះ ឲ្យជនបរទេស

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ក្រោយក្លាយជា មនុស្សជំនិតនៅក្បែរជាមួយនឹង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាន់តែយូរ គេក្រឡេកឃើញឋានៈតួនាទីរបស់លោក ហេង ឡុង កាន់តែមមាញឹក និងឡើងកូដស្រើតៗធ្វើឲ្យ រូបលោក ​ហាក់ដកឃ្លាច្រើនពីវិស័យសិល្បៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងមួយរយៈចុងក្រោយនេះ រូបលោក ក៏ត្រូវបានគេចាប់អារម្មណ៍ ជាអ្នកសរសេរទំនុកចម្រៀងភាសាអង់គ្លេស ឲ្យតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម Galaxy Navatra គឺកញ្ញា តន់ ច័ន្ទសីមា ថែមទៀតផង ផ្ទុយទៅវិញ សាច់ចម្រៀងនោះ ចេញមក ហាក់ទទួលការរិះគន់ខ្លាំងពីមហាជនខ្មែរទៅវិញ។

យ៉ាងណាមិញ ធ្លាប់តែលេងសើចនឹងភាសាអង់គ្លេសរបស់ ឧកញ៉ា ហេង ឡុង មកដល់ពេលនេះ សភ្នែក ក្រោយដឹង ប្រវត្តិការងាររបស់រូបលោក កាលពី២០ឆ្នាំមុន ជាអ្នកបកប្រែភាសាអង់គ្លេសឲ្យ ជនជាតិសិង្ហបុរី ក្នុងក្រុមហ៊ុនស្រាបៀរថៃហ្គឺរ ដែលកំឡុងពេលនោះ ចំនួនអ្នកចេះភាសានេះស្ទាត់ជំនាញ នៅមានកម្រិតនៅឡើយ។

ក្នុងនោះរូបលោក បានបង្ហោះសារប្រាប់ឲ្យដឹង យ៉ាងដូច្នេះថា ៖

អនុស្សាវរីយ៍កាលពី២០ឆ្នាំមុន ធ្វើការផ្នែកទីផ្សារ នៅក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។ កំពុងបកប្រែភាសាអង់គ្លេសជាមួយលោកប្រធានជនជាតិសាំងហ្គាពួរ៕

ឧកញ៉ា ហេង ឡុង

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ឧកញ៉ា ហេង ឡុង
ឧកញ៉ា ហេង ឡុង
ឧកញ៉ា ហេង ឡុង
ឧកញ៉ា ហេង ឡុង
ឧកញ៉ា ហេង ឡុង
ឧកញ៉ា ហេង ឡុង
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ហេង ឡុង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T