កម្សាន្ត៖ ថ្មីៗនេះ អ្នកជំនួញ លោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីរបស់ តារាស្រី Barbie Hsu ហាក់មានការតូចចិត្ត ព្រោះអតីតភរិយាមិនអនុញ្ញាតឱ្យខ្លួន បានឃើញកូនរបស់លោក ដូច្នេះហើយ លោកបានបញ្ជូនមេធាវី និងមេដោះទៅផ្ទះអតីតភរិយារបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈប្រភពព័ត៌មាន បានឲ្យដឹងថា លោក Wang Xiaofei បានចាត់មនុស្ស ៥ នាក់ទៅកាន់អគារ ដែលតារាស្រី Barbie Hsu រស់នៅ ហើយបានរង់ចាំនៅក្នុងបន្ទប់ទទួលភ្ញៀវ រួមទាំងប៉ូលីសពីរនាក់ មេធាវីម្នាក់ និងស្ត្រីម្នាក់ ដែលត្រូវបានគេនិយាយថា ជាមេដោះរបស់កូនៗទាំងពីរនាក់។ អ្នកយកព័ត៌មានម្នាក់ បានធ្វើការជាមួយមេធាវី ហើយត្រូវបានគេបញ្ជាក់ថា បានជួប Barbie Hsu ប៉ុន្តែនាងមិនបានទទួលខ្លួននោះទេ ហើយក្រុមនេះ បានរង់ចាំកន្លះម៉ោង មុនពេលឡើងឡានរួច ចេញទៅ។
យ៉ាងណាមិញ ក្នុងបទសម្ភាសជាមួយសារព័ត៌មានក្រោយមក លោក Wang Xiaofei ក៏បានសុំទោសចំពោះការបង្កសំឡេងរំខាន និងធ្វើឲ្យអ្នករាល់គ្នាខ្ជះខ្ជាយពេលវេលា។ ហើយលោកក៏បានបង្ហើបដែរថា លោកមិនបានទាក់ទងអតីតភរិយាអស់រយៈពេលជាច្រើនខែមកហើយ ហើយមិនអាចជួបកូនបាននោះទេ ដូច្នេះហើយទើប លោកត្រូវបង្ខំចិត្ត បញ្ជូនមេធាវី និងមេដោះទៅផ្ទះអតីតប្រពន្ធដើម្បីទៅយកកូនៗ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖