ចាកឆ្ងាយពីវិថីសិល្ប: តួ "ជីហូ" ក្នុងរឿង F4 កូរ៉េ ក្លាយជាអ្នកដាំពោតហើយ

//s9.kh1.co/34/3495b6c913d3cd5cf7cf1a9126c129b13c2ce392.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២៤ ៨ព្រឹក · ១២ ថ្ងៃមុន

ជីហូបានបង្ហោះរូបភាពបីសន្លឹកថា រូបគេបានក្លាយជាអ្នកធ្វើចម្ការហើយ

កូរ៉េខាងត្បូង៖ Kim Hyun-Joong ដែលជាអតីតសមាជិកក្រុម SS501 ដែលប្រិយមិត្តបានស្គាល់តាមរយៈការដើរតួអង្គ "ជីហូ" ក្នុងរឿង "កន្លង់បាក់ស្លាប កុលាបមានស្នេហ៍" ឬយើងហៅថា F4 កូរ៉េនោះរាងឃ្លាតឆ្ងាយពីវិថីសិល្បៈ បន្ទាប់ពីមានរឿងអាស្រូវជាមួយនឹងអតីតមិត្តស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Hyun-Joong 
Kim Hyun-Joong 

យ៉ាងណាមិញ តារាចម្រៀងប្រុសរូបនេះក៏បានបើកបង្ហាញពីជីវិតផ្ទាល់ខ្លួនរបស់លោកឲ្យអ្នកគាំទ្របានដឹងជារឿយៗដែរ ដោយបានបង្ហោះរូបភាពបីសន្លឹកថា រូបគេបានក្លាយជាអ្នកធ្វើចម្ការហើយ។ ក្នុងនោះគេឃើញ Kim Hyun-Joong បានពាក់មួកបែបអ្នកចម្ការសម្រសប់ឃ្លុំផ្ទៃមុខនិងអាវដៃវែងខោជើងវែងជាមួយនឹងប្រយោគដែលគេបានបង្ហោះថា៖

ជីវិតនៅតំបន់ដាច់ស្រយាលបានចាប់ផ្ដើមហើយ។ខ្ញុំពិតជាមានការគោរពដល់អ្នកដែលបានចូលរួមធ្វើការក្នុងវិស័យកសិកម្មណាស់។ សូមឆែកមើលវីដេអូការរស់នៅនៅតំបន់ដាច់ស្រយាលរបស់ខ្ញុំនៅក្នុង Youtube ។ នៅពេលដែលពោតចេញផ្លែ ខ្ញុំនឹងបង្ហោះវាឲ្យអ្នក Subscribe បានមើល។

Kim Hyun-Joong  

គួរបញ្ជាក់ផងដែរថា Kim Hyun-Joong ត្រូវអតីតមិត្តស្រីប្ដឹងថាលោកបានប្រើប្រាស់អំពើហិង្សាទៅលើនាងក្នុងឆ្នាំ២០១៤ ប៉ុន្តែក្រោយមក ក៏រកឃើញថាលោកពុំបានធ្វើបែបនោះឡើយ ប៉ុន្តែលោកក៏បានមានកូនជាមួយអតីតមិត្តស្រីផងដែរ។ កាលពីឆ្នាំ២០១៧ លោកក៏បានបើកបរក្នុងស្ថានភាពស្រវឹង ទាំងដែលកំពុងនៅបំពេញកាតព្វកិច្ចយោធា៕

Kim Hyun-Joong 
Kim Hyun-Joong 
Kim Hyun-Joong 
Kim Hyun-Joong 
Kim Hyun-Joong 
Kim Hyun-Joong 
រូបភាព Kim Hyun-Joong បានបង្ហោះ
រូបភាព Kim Hyun-Joong បានបង្ហោះ
រូបភាព Kim Hyun-Joong បានបង្ហោះ
រូបភាព Kim Hyun-Joong បានបង្ហោះ
រូបភាព Kim Hyun-Joong បានបង្ហោះ
រូបភាព Kim Hyun-Joong បានបង្ហោះ

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T