(ភ្នំពេញ)៖ ក្រោយពីអតីត Miss Grand Cambodia កញ្ញា ខ្លឹម ស្រីគា ឈានជើងចូលវិស័យសិល្បៈមក មិនថាការដើរម៉ូតនោះទេ សូម្បីតែការសម្ដែងខ្សែភាពយន្ត ក៏នាង ធ្វើបានយ៉ាងល្អដែរ ។ ជាពិសេសតារារូបនេះ ក៏ធ្លាប់ចេញទៅសម្ដែងនៅឯក្រៅប្រទេស ជាមួយនឹងបង្ហាញម៉ូតរបស់ខ្លួន ទទួលបានភាពជោគជ័យ មែនទែន ។

ជាក់ស្ដែងកាលពីម្សិលមិញនេះ តារាស្រីដែលកំពុងត្រូវប៉ាន់ទាំងសម្រស់ និង រូបរាងអំណាយផលពីធម្មជាតិ កញ្ញា ខ្លឹម ស្រីគា បានជួបសម្ភាសន៍ជាមួយនឹង ក្រុមការងារ ខ្មែរឡូត ពីជីវិតឯកជន និងការងារសិល្បៈ នាពេលបច្ចុប្បន្ននេះ ។

ក្នុងនោះផងដែរ តារាម៉ូដែលរូបនេះបានរៀបរាប់ថា ក្នុងពេលសព្វថ្ងៃនេះ កញ្ញា មានភាពមមាញឹកជាមួយការងារថតស្ពត សម្ដែងរឿង និងការដើរម៉ូតច្រើនមែនទែន ដែលធ្វើឲ្យ នាងអាចរកប្រាក់ចំណូល បានយ៉ាងច្រើនខ្លាំង។ នាងបានបន្តទៀតថា កាលពីចូលប្រឡូកលើវិថីមួយនេះ មិនមែនជារឿង ងាយស្រួលនោះទេ ដោយត្រូវប្រឈមមុខ ជាមួយនឹងការសម្ដែងឲ្យល្អ ដើម្បីបម្រើខ្សែភ្នែកទស្សនិកជនជាច្រើន  ឲ្យកាន់តែស្គាល់ពីរូបនាងច្បាស់។ 

ហើយបើនិយាយពីរឿងជីវិត ស្នេហារបស់នាងវិញ ក៏មានប្រុសៗជាច្រើនតាម សុំស្នេហ៍ ទៅកាន់នាងជាច្រើន ។ ក៏ប៉ុន្តែតារារូបនេះ  ក៏បានប្រាប់ទៅវិញថា ខ្លួនមិនទាន់គិត ពីរឿងនេះនៅឡើយនោះទេ ពីព្រោះ នាពេលបច្ចុប្បន្ននេះដែរ កញ្ញា មានការមមាញឹក ជាមួយនឹងអាជីវកម្ម របស់ខ្លូនខ្លាំងមែនទែន ។ នេះបើតាមការរៀបរាប់របស់ កញ្ញា ខ្លឹម ស្រីគា មកកាន់ ខ្មែរឡូត

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាវីដេអូទាំងអស់គ្នា៖  

កញ្ញា ខ្លឹម ស្រីគា
កញ្ញា ខ្លឹម ស្រីគា
កញ្ញា ខ្លឹម ស្រីគា
កញ្ញា ខ្លឹម ស្រីគា
កញ្ញា ខ្លឹម ស្រីគា
កញ្ញា ខ្លឹម ស្រីគា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា