ភ្នំពេញ៖ ក្នុងពិភពសិល្បៈ រឿងតារាដែលមានខ្សែស្រឡាយជាប់សាច់ឈាម ជាមួយគ្នា ពិតជាមានច្រើននាក់ តាំងពីតារាសម័យដើមមកម៉្លេះ ព្រោះតែគ្រួសារមួយៗសុទ្ធតែមានឈាមជ័រជាអ្នកសិល្បៈ ទើបបណ្ដាឲ្យក្មេងៗជំនាន់ក្រោយមានដុងផ្នែកនេះដូចគ្នាដែរ។

តួយ៉ាង បើក្រឡេកមកមើលស្ថានភាពបច្ចុប្បន្ន ក៏នៅតែមានតារាសិល្បៈល្បីឈ្មោះជាច្រើន សុទ្ធតែមានបងប្អូន កូនក្មួយ ប្រឡូវិស័យសិល្បៈ ថែមទាំងបានមកច្រៀងរួមទ្រនំជាមួយគ្នាទៀតផង។

ដោយឃើញដូច្នេះ ខ្មែរឡូត ក៏បាននាំយកតារាល្បីមួយចំនួនដែល ជាប់សាច់ឈាមគ្នាយ៉ាងស្អិតរមួត រហូតដល់ថ្នាក់មិនដាច់ចិត្ត ទៅណាឆ្ងាយគឺសម្រចចិត្តច្រៀង ក្នុងផលិតកម្មរួមគ្រួសារតែម្ដង។

តោះចង់ដឹងមានតារាណាខ្លះតាមដានទាំងអស់គ្នា៖

១.លោក មង្គល ទីណា និងប្អូនស្រី នោះគឺកញ្ញា អេនីហ្សាម តារាស្រីប្រុសមួយគូនេះត្រូវបានអ្នកគាំទ្រ ដឹងច្បាស់ថាជាបងប្អូនគ្នាបង្កើតនឹងគ្នា សព្វថ្ងៃពួកគេកំពុងច្រៀងក្នុងផលិតកម្មថោនជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

មង្គល ទីណា និងប្អូនស្រី

២.លោក ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ ដែលរួមមាន សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ និងសុវត្ថិ សិរីវុឌ្ឍ ឪកូនទាំង៤នាក់នេះ បានចាប់ដៃគ្នាច្រៀងក្នុងទ្រនំហង្សមាស ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។

ព្រាប សុវត្ថិ និងកូនប្រុសទាំង៣

៣.ណុប បាយ៉ារិទ្ធ និងប្អូនប្រុស ពោលគឺលោក នីកូ គ្រាន់តែវត្តមានតារាបងប្អូនទាំង២ចាប់ដៃច្រៀងរួមគ្នាភ្លាម សន្ទុះនៃការគាំទ្រចាប់ផ្ដើមផ្ទុះឡើងភ្លែត នេះជាហេតុផលដែល ពួកគេសម្រេចចិត្តច្រៀងក្នុងទ្រនំហង្សមាសរួមគ្នា។

ណុប បាយ៉ារិទ្ធិ និងប្អូនប្រុស

៤.ជេម និងក្មួយស្រី កញ្ញា វីរៈ និច ពូក្មួយទាំង២ បានឆក់ប្រជាប្រិយភាពខ្លាំងមែនទែន ជាមួយស្នាដៃសម្ដែងនិងច្រៀងរួមគ្នា លើកដំបូងក្នុងផលិតកម្មសាន់ដេ រហូតមកដល់បច្ចុប្បន្ន ស្រីនិច កំពុងជាតារាចម្រៀងកុងត្រារួមជាមួយពូនាង ៕

ខាត់ ជេម និងក្មួយស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ