ខេត្តកំពង់ចាម ៖ បុរស​ម្នាក់​ទៅ​ហូបការ​ផឹក​ស៊ី​ស្រវឹង​ចេញមកវិញ​ត្រូវ​ជន​ដៃដល់​ព្រួត​​គ្នា​វាយ​ហើម​មុខពោរ បាក់​ធ្មេញ​មុខ​អស់ និង​បាក់​គល់​ថ្គាម កាល​ពី​វេលា​ម៉ោង១២រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១៤ មីនា ស្ថិត​​​​​ក្នុងភូមិ​ទួល​សំបួរ ឃុំ​សំបួរ ស្រុក​ស្ទឹង​ត្រង់ ។

ជន​រង​គ្រោះ​ឈ្មោះអ៊ី អ៊ិន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ត្រូវ​​​​សាច់​ញាតិ​​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃកើតហេតុ​​ជន​រង​ គ្រោះ​បាន​​ទៅ​ហូប​​ការ​​​​​​​​គេ​នៅ​​​ក្នុងភូមិ​ដែល​មាន​ចំងាយ​ពី​ផ្ទះ​ប្រមាណ​ជិត​១​គីឡូម៉ែត្រ ហើយ​​រាំ​ធុងបាស់​រហូត​ដល់​ម៉ោង​១២​កណ្ដាលអធ្រាត្រ ។ តាម​សម្ដី​ប៉ូលិស​ដែល​នៅ​យាមល្បាត​ការ​ពារ​ក្នុង​រោងការ​នោះ​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​​បាន​ចេញពី​​​វង់​​រាំ​ធុងបាស់​ទាំង​សភាព​ស្រវឹង​ជោកជាំ​ដើរមក​ដល់​​កេះ​​គាត់​ហើយ​មើល​មុខ​និយាយ​ថា វាយ​ឯង​ងាប់​ឥឡូវ​ហើយ រួច​ក៏​ដើរទៅ​បាត់ ​។ ​លុះ​មួយ​សន្ទុះ​ក្រោយមក​ស្រាប់តែ​មានការ​ផ្អើល​ឆោឡោ​ថា​ត្រូវ​គេ​វាយ​រង​របួស​ដេក​ដួល​នៅ​​ចំងាយ​ប្រមាណ​១០០​ម៉ែត្រពីរោងការ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​​​បាន​សាច់​ញាត​ិ​​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ឃុំ​សំបួរ ហើយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ខេត្ដកំពង់​ចាម តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​។

ទោះបីជា​យ៉ាង​ណាសាច់ញាតិ​របស់​ជន​រង​គ្រោះ​មិន​ហ៊ាន​អះអាង​ថា ជន​រង​គ្រោះ​ត្រូវ​គេ​ព្រួត​​វាយ​​ស្ទើរ​ស្លាប់​ស្ទើរ​រស់​នេះ​បណ្ដាល មក​ពី​មូលហេតុ​អី​ទេ ឬអាច​បណ្ដាល​មក​ពី​ជន​រង​គ្រោះ​ផឹកស៊ី​ស្រវឹងទៅ​រាំប៉ះ​ជាមួយ​គេ​ហើយ​ប្រើ​ពាក្យ​មិន​សម​រម្យ​ដោយ​ប្រការ​ណាមួយ​ទើប​គេ​ព្រួត​វាយ​បែប​នេះ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]